Connect with us

ព័ត៌មានជាតិ

មកដឹងពីប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) កុំឱ្យកកស្ទះយូរ

បានផុស

នៅ

ដោយសារ​តែ​ការ​ធ្វើដំណើរ​នៅ​លើ​ផ្លូវល្បឿនលឿន តែង​មមាញឹក​នៅ​ថ្ងៃ​​ឈប់សម្រាក ដូចនេះដើម្បី​បញ្ចៀស​ការ​​កក​​ស្ទះ​​នៅ​​បញ្ជរ​បង់ប្រាក់ ក្រសួង​សាធារណការ និងដឹកជញ្ជូន​ បានដាក់​ឱ្យ​​ដំណើរការ​ប្រព័ន្ធបង់ថ្លៃ​សេវាផ្លូវល្បឿន​លឿន​ស្វ័យ​​ប្រវត្តិ ETC (Electronic Toll Collection) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក មាន​មហាជន​ជា​ច្រើន​នៅ​មិន​ទាន់​ជ្រាប​ច្បាស់​ពី​ការ​ប្រើប្រាស់ និង​អត្ថប្រយោជន៍​របស់​ច្រក ETC នោះទេ។
ខាងក្រោម​នេះ​ ជា​ព័ត៌មាន​អំពី​ដំណើរការ​ប្រព័ន្ធបង់ថ្លៃ​សេវា​ផ្លូវល្បឿន​លឿន​ស្វ័យ​ប្រវត្តិ (ETC) របៀប​ប្រើ​ប្រាស់ និងអត្ថប្រយោជន៍​ផ្សេងៗ ដែល​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នឹង​ទទួល​បាន។

១. អ្វីទៅជា ETC?
ETC ជាប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ ដែល​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យាទំនើប​ឥតខ្សែ តាមរយៈការ​បំពាក់​ឧបករណ៍ OBU នៅលើកញ្ជក់​ខាងមុខ​នៃ​រថយន្ត។ រាល់​រថយន្តដែល​ឆ្លង​កាត់​ច្រក​បង់​ប្រាក់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺ​ពុំ​ចាំ​បាច់​ឈប់ ដើម្បី​រង់​ចាំ​ទទួល​កាត​ធ្វើ​ដំណើរ​ទៀត​នោះ​ឡើយ​។

២. អត្ថប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់ប្រព័ន្ធ ETC ៖

  • អាចទទួលការបញ្ជុះតម្លៃបន្ថែម។
  • ពេលឆ្លងកាត់បញ្ជរបង់ប្រាក់ដោយមិនចាំបាច់រង់ចាំ។
  • លុបបំបាត់ការឈប់រថយន្ថ ម្តងហើយម្តងទៀត​នៅ​កន្លែង​បង់ប្រាក់ ដោយ​កាត់​បន្ថយ​ឧស្ម័ន​ផ្សែង និង​សំឡេង​រំខាន។
  • កាត់បន្ថយការកកស្ទះចរាចរណ៍ អាច​ឆ្លង​កាត់​បញ្ជរ​បង់​ប្រាក់​បាន​យ៉ាង​រលូន។
  • ងាយស្រួលហើយស័ក្តិសម សម្រាប់សង្គមក្នុងយុគសម័យ ដែលជាការទូទាត់ដោយស្វ័យប្រវត្តិ។
  • សុវត្ថិភាពខ្ពស់ ឆ្លងបានដោយសេរី ងាយស្រួល និងឆាប់រហ័ស។

៣. ការធ្វើកាត ETC ត្រូវភ្ជាប់មកជាមួយឯកសារដើមអ្វីខ្លះ?
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា សម្រាប់​ការ​ធ្វើ​កាត ETC ឬ​ប្រព័ន្ធ​បង់​ថ្លៃសេវា​ផ្លូវ​ល្បឿន​លឿន​ស្វ័យ​ប្រវត្តិ គឺ​តម្រូវ​ឱ្យ​ភ្ជាប់​មក​ជាមួយ​នឹង អត្តសញ្ញាណប័ណ្ណ កាតគ្រី និងប្រាកដ​ថា​យាន​យន្ត​មិន​ទាន់​ហួស​សុពលភាព​ត្រួតពិនិត្យប្រព័ន្ធ​សុវត្តិភាព (ឆៀក) ។

ចំពោះទីតាំងធ្វើកាត ETC គឺអាចធ្វើបាន​នៅ​តាម​បញ្ជរ​បង់​ប្រាក់​ ភ្នំពេញ និង​ក្រុង​ព្រះសីហនុ ។ បន្ទាប់​ពី​ធ្វើ​ការ​តម្លើង​ឧបករណ៍ ETC និង​បញ្ចូល​សមតុល្យ​ទឹក​ប្រាក់​ទៅ​ក្នុង​កាត ETC នៅ​លើ​យាន​យន្ត​រួច​រាល់ នោះ​ប្រតិបត្តិការ​នឹង​ចាប់​ផ្តើម​មាន​សុពលភាព​អាច​ប្រើ​ប្រាស់​បាន​ភ្លាមៗ​តែ​ម្តង។

– ការបញ្ចុះតម្លៃសម្រាប់លក្ខណៈបុគ្គល (ធ្វើលើកដំបូង)
ក្នុងមួយយានយន្ត បញ្ចូលទឹកប្រាក់ម្តងចាប់ពី ២០០ដុល្លារ (គិតបញ្ចូល) ផ្តល់​ជូន​ឧបករណ៍ ETC ដោយ​ឥត​គិត​ថ្លៃ និង​បញ្ចុះ​តម្លៃ ២% លើ​ថ្លៃ​ធ្វើ​ដំណើរ​។

– ការបញ្ចុះតម្លៃសម្រាប់ជាលក្ខណៈសហគ្រាស ឬលក្ខណៈជាក្រុម (ធ្វើលើកដំបូង មួយដងលើសពី ២០យានយន្ត)
សម្រាប់​ការ​ធ្វើ​កាត​លើក​ដំបូង ក្នុង​មួយ​យានយន្ត បញ្ជូល​ទឹក​ប្រាក់​ម្តង​ចាប់​ពី ១០០ដុល្លារ គឺមានផ្តល់​ជូន​​ឧបករណ៍​ ETC ដោយ​ឥត​គិត​ថ្លៃ ហើយ​នឹង​ទទួល​បាន​ការ​បញ្ជុះ​តម្លៃ​ ២% លើ​ថ្លៃ​ធ្វើ​ដំណើរ​។

ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បង់​ថ្លៃ​សេវា​ផ្លូវ​ល្បឿន​លឿន​ស្វ័យ​ប្រវត្តិ​នេះ ក្រសួង​សាធារណការ និងដឹកជញ្ជូន បញ្ជាក់​ថា ​សម្រាប់​កាត​ ETC មួយ ប្រើ​បាន​ចំពោះ​តែ​រថយន្ត ១គ្រឿង​ប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម៧ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច៨ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម