ព័ត៌មានជាតិ
សាច់ស្រស់ មានអនាម័យ គុណភាពល្អ គឺ សាច់ជ្រូក ស៊ី.ភី
ការជ្រើសរើសទទួលទានសាច់ជ្រូកដែលល្អមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពប្រចាំថ្ងៃ យ៉ាងណាមិញ ផលិតផលសាច់ជ្រូកភាគច្រើនដែលដាក់លក់នៅលើទីផ្សារ ជាពិសេសទីផ្សារនាពេលបច្ចុប្បន្ន ការលក់បែបសម័យបុរាណ ផលិតផលសាច់ភាគច្រើនគ្មានអនាម័យ ហើយផលិតផលសាច់ខ្លះក៏នាំចូលពីក្រៅ យើងសង្កេតឃើញផលិតផលសាច់នាំចូលពីក្រៅក៏មានគុណភាពមិនដូចសាច់ស្រស់ដែរ។
ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាខាងលើនេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានណែនាំទាក់ទងជាមួយហាងលក់ផលិតផលសាច់ដែលមានអនាម័យ សាច់ជ្រូកដែលលោកអ្នកទទួលបាន គឺ ស្រស់គុណភាពល្អ តាមស្តង់ដារ មកកាន់ទីផ្សារនាពេលបច្ចុប្បន្នរបស់ប្រជាជនកម្ពុជា។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មានរោងចក្រកែច្នៃផលិតចំណីអាហារទំនើបថ្មីមួយក្នុងខេត្តកំពត ដោយផ្ដោតសំខាន់ទៅលើផលិតផលសាច់ជ្រូកស្រស់ គុណភាពល្អ តាមស្តង់ដារ។ ក្រុមហ៊ុន បានប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការកែច្នៃផលិតផលសាច់ជ្រូក ដោយប្រើតាមគោលការណ៍ សុខុមាលភាពសត្វ រួមទាំងការធានាបាននូវសាច់ដែលមានអនាម័យល្អ និងការត្រួតពិនិត្យគុណភាពដោយអ្នកឯកទេស។
ជាមួយគ្នាផងដែរ ការបង្កើតរោងចក្រកែច្នៃផលិតចំណីអាហារស្តង់ដារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជានេះ គឺក្រុមហ៊ុនផ្ដោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន CPF រួមមាន ការផលិតផលិតផលចំណីអាហារគុណភាពខ្ពស់ បំពាក់ដោយបច្ចេកវិទ្យា និងសម្ភារៈទំនើបតាមស្តង់ដារអន្តរជាតិ។
លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក ខេត្តកំពត អាជីវកម្មសាខា តំបន់ ១ របស់រោងចក្រកែច្នៃផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចែកចាយសាច់ជ្រូកតាមគោលការណ៍បី ដើម្បីធានាបាននូវសាច់ស្រស់ និងគុណភាពខ្ពស់បំផុតសម្រាប់អតិថិជន។
ទី១) ការនាំយកសត្វពីកសិដ្ឋានចិញ្ចឹមមានស្តង់ដារត្រឹមត្រូវ ៖ គឺផលិតផលសាច់ដែលល្អ ផ្ដើមចេញពីការជ្រើសរើសពូជដែលល្អ រឹងមាំ ធន់ជំងឺ ចិញ្ចឹមក្នុងរោងបិតមានស្តង់ដារ មានការគ្រប់គ្រងបរិស្ថានត្រឹមត្រូវ ហើយនឹងមានពេទ្យសត្វជំនាញតាមដានសុខភាពសត្វជាប្រចាំ។
ទី២) មានការដំណើរការបម្លែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប ៖ សម្រាប់គន្លឹះ នៃសាច់ស្រស់ គឺជាការរក្សាផលិតផលសាច់ក្នុងសីតុណ្ហភាពត្រជាក់ (០-៤ អង្សាសេ) ដើម្បីកាត់បន្ថយការលូតលាស់ នៃបាក់តេរី និងរក្សាគុណភាពសាច់។ ដូចច្នេះសាច់ដែលទទួលបាន គឺស្រស់ល្អ មានគុណភាព និងអនាម័យខ្ពស់ គ្រប់ដំណាក់កាល នៃការផលិត។
ទី៣) សេវាកម្មល្អ និងការគ្រប់គ្រងគុណភាពគ្រប់ដំណាក់កាល ៖ ដោយមានការត្រួតពិនិត្យគុណភាពសាច់តាំងពីកសិដ្ឋានរហូតដល់ដៃអតិថិជន ដើម្បីធានាបាននូវសាច់ដែលមានគុណភាព។ អ្វីដែលកាន់តែពិសេស បុគ្គលិករបស់ក្រុមហ៊ុនគ្រប់ផ្នែក មានការបណ្ដុះបណ្ដាលបានយ៉ាងល្អ សម្រាប់ត្រៀមខ្លួនក្នុងការជួយដោះស្រាយបញ្ហារបស់អតិថិជន។
លោក អៀង ចន្ថា បន្ថែមទៀតថា អតិថិជនអាចជឿជាក់លើគុណភាពសាច់ជ្រូក ស៊ី.ភី បាន ក្រុមហ៊ុនហ៊ានធានាបានថា សាច់ជ្រូក ស៊ី.ភី មានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគគ្រប់គ្នា។
បើតាមរយៈការចុះទៅសម្ភាសន៍អាជីវករបងស្រីឈ្មោះ ងែត ភួងម៉ាលីស និង បងស្រីអាជីវករ ឡេង ហួយ ដែលបានយកសាច់ជ្រូកទីប៉ាយស៊ីភីលក់បន្តនៅក្រុងព្រះសីហនុផ្សារលើ បានមានប្រសាសន៍ថា “គាត់ជ្រើសរើសយកសាច់ជ្រូកទីប៉ាយស៊ីភី មកលក់ក្នុងហាងរបស់គាត់ ព្រោះគាត់ឃើញថា សាច់ជ្រូកស៊ីភី នាំយកមកពីកសិដ្ឋានចិញ្ចឹមមានស្តង់ដារត្រឹមត្រូវ ជាជ្រូកចិញ្ចឹមក្នុងស្រុក សាច់ដែលទទួលបានសាច់ស្រស់ល្អ អនាម័យខ្ពស់ និងមានគុណភាពល្អ ជាពិសេសសាច់ជ្រូកនៅស្រស់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព និងដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្រដល់ហាងរបស់គាត់ អតិថិជនបានបន្ថែមទៀតថា បុគ្គលិកផ្នែកលក់ក្រុមហ៊ុនយកចិត្តទុកដាក់ ជួយណែនាំពីការគ្រប់គ្រងហាង បង្រៀនពីការហាន់ ឬកាត់សាច់ ជួយរចនាហាង និងការធ្វើទីផ្សារផងដែរ”។
យ៉ាងណាមិញ ក្រឡេកមកស្ដាប់សម្ដីរបស់អតិថិជនដែលទិញសាច់ជ្រូកស៊ីភី យកមកបរិភោគ និងប្រើប្រាស់ផ្ទាល់វិញ ឈ្មោះ លឹម សុផល(ចុងភៅ), ថៃ យាន យាន (ជាម្ចាស់ហាងបាយ) និង រឺន ថារិទ្ធ បរិភោគផ្ទាល់ក្នុងគ្រួសារ គាត់ទាំង ៣ បានប្រាប់ថា “គាត់ជ្រើសរើសសាច់ជ្រូកទីប៉ាយស៊ីភី យកមកប្រើប្រាស់ និងចម្អិនម្ហូបក្នុងហាងរាល់ថ្ងៃ ពីព្រោះគាត់ជឿជាក់លើផលិតផលសាច់របស់ស៊ីភី គុណភាពល្អ មានអនាម័យ ងាយស្រួលចម្អិន ហើយជាពិសេសអតិថិជនដែលមកបរិភោគហាងបាយ គាត់សរសើរថា សាច់ជ្រូកហាងគាត់ មានរសជាតិឆ្ងាញ់”។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្ដោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ(Food) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះ គ្របដណ្ដប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។
ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល នៅពេលអនាគត ក្រុមហ៊ុន ស៊ី.ភី មានគម្រោង និងពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ និងស្តង់ដារក្នុងប្រទេសកម្ពុជាបន្ថែមនៅខេត្តសៀមរាប បាត់ដំបង និងគ្រប់ខេត្តនានាផ្សេងៗទៀត ដើម្បីបំពេញតម្រូវតាមការរបស់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
ដូច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកលក់សាច់ជ្រូកទីប៉ាយស៊ីភី ជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់ ០៩៦ ៤៣៤ ៦៧៧ ៦ និងសម្រាប់អតិថិជនដែលចង់ជាវយកបរិភោគផ្ទាល់អាចទំនាក់ទំនងមកកាន់ ០៩៣ ៥៣៥ ៥៣៥៕
CP Cambodia Facebook QR Code
CP Cambodia Youtube QR Code
CP Cambodia Website QR Code
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ