Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនជប៉ុនវិនិយោគស្ថានីយ​រថយន្តអគ្គិសនី​នៅកម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យភាគីជប៉ុន ជួយជំរុញដល់ក្រុមហ៊ុនជប៉ុន មកវិនិយោគលើការសាងសង់ស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញ​ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែមានភាពប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុននៅសណ្ឋាគារហាយ៉ាដរីជែនស៊ី រាជធានីភ្នំពេញ។

 លោក ទេសរដ្ឋមន្ត្រីបានជម្រាបជូនទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដើម្បីកាត់បន្ថយការ​បញ្ចេញការបូន​ឌីអុកស៊ីត ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី (EV)ហើយ ដើម្បីជំរុញការ​ប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះ នៃតម្លៃយានយន្តអគ្គិសនី។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្តអគ្គិសនី៨៤គ្រឿង កើនឡើង៨០០% រយៈពេល ៥ខែដើមឆ្នាំ​២០២២ បើធៀបនឹងកាលពីឆ្នាំ២០២១ មានតែ៩គ្រឿងប៉ុណ្ណោះ ដែលធ្វើឱ្យចំនួនរថយន្តអគ្គិសនី នៅកម្ពុជា កើនឡើងដល់១៤៨គ្រឿង ស្របពេលដែលក្រសួងបង្កើនការសហការជាមួយវិស័យឯកជន ដើម្បីដំឡើងទីតាំង​សាកយានយន្តអគ្គិសនី ឱ្យបានច្រើនបំពេញតាមតម្រូវការប្រើប្រាស់។

យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថា នឹងមានការកើនឡើងយានយន្ត ស្របទៅតាមទិសដៅ​កំណត់ដោយ​រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ រយៈពេលវែងស្តីពីអាព្យាក្រឹតកាបូន ឆ្នាំ២០៥០ ដោយ​ជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%»៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម