Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក

បានផុស

នៅ

នៅថ្ងៃចន្ទទី១៤ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក Suleyman Soylu បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធឃើដ ចំពោះការបំផ្ទុះដែលបានសម្លាប់មនុស្សចំនួន៦នាក់ នៅតំបន់លក់ទំនិញដ៏ពេញនិយមរបស់ទីក្រុងអ៊ីស្តង់ប៊ុល ហើយនិយាយថា ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ រួមទាំងអ្នកដែលបានបង្កៃគ្រាប់បែកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Soylu និយាយថា ការវាយប្រហារលើវិថី Istiklal ក្នុងទីក្រុង អ៊ីស្តង់ប៊ុល ត្រូវបានបញ្ជាចេញពីទីក្រុង Kobani នៅភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងតួកគី ធ្វើប្រតិបត្តិការប្រឆាំងនឹងកងជីវពលឃើដ YPG របស់ស៊ីរី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Soylu បន្តថា “យើងវាយតម្លៃថា ការបញ្ជាឲ្យវាយប្រហារ គឺចេញពីទីក្រុង Kobani។ ​ជនបង្ក​ត្រូវ​បាន​ឃុំ​ខ្លួន​។​ មុននេះ ​មនុស្ស​ ២១ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​”។

មនុស្សចំនួន៥០នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានក្តីព្រួយបារម្ភថា ប្រទេសតួកគី អាចត្រូវបានកំណត់គោលដៅដោយការទម្លាក់គ្រាប់បែកនិងការវាយប្រហារបន្ថែមទៀត ដូចកាលពីពាក់កណ្តាលឆ្នាំ ២០១៥ និង ២០១៧។

កាលពីមុន ទីក្រុងអ៊ីស្តង់ប៊ុល ​ត្រូវ​បានកំណត់គោលដៅដោយក្រុម​សកម្ម​ប្រយុទ្ធ​ឃើដ ក្រុមឥស្លាម​និយម និងក្រុម​ឆ្វេងនិយម។ ក្រុម PKK បានអះអាងទទួលខុសត្រូវចំពោះពីការបំផ្ទុះគ្រាប់បែកពីរដងនៅខាងក្រៅកីឡដ្ឋានបាល់ទាត់អ៊ីស្តង់ប៊ុលកាលពីខែធ្នូ ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស៣៨នាក់ និង១៥៥នាក់រងរបួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វីដេអូថតជាប់ស្តែងៗ ការវាយប្រហារភេរវកម្មនៅតួកគី ស្លាប់និងរបួសមនុស្សជិត ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម