Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់សាលាសង្កាត់ចំនួន២ និងផ្លូវមួយខ្សែ

បានផុស

នៅ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវ១ខ្សែ ក្នុងក្រុងកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីភូមិទី១១ មកសាងសង់ក្នុងភូមិទី៧ ខាងក្រោយមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមវិញ ។ បច្ចុប្បន្នសាលាសង្កាត់កំពង់ចាមនេះ សាងសង់បានលទ្ធផលប្រមាណជា ៨០% ហើយ ។ ទន្ទឹមនិងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានពន្លឿនក្រុមជាងត្រូវសាងសង់​គម្រោងនេះ ឲ្យរួចនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ ។

ចំពោះសាលាសង្កាត់វាលវង់ ដោយសារទីតាំងចាស់តូចចង្អៀត ត្រូវបានឯកឧត្តមអភិបាលខេត្ត សម្រេច​សាងសង់ថ្មី ស្ថិតក្នុងភូមិទី១ ពោលគឺជាទីតាំងចាស់ដដែល ។ បច្ចុប្បន្ន សាលាសង្កាត់វាលវង់ សាងសង់សម្រេចលទ្ធផល បានលទ្ធផលប្រមាណជា ៥០ទៅ ៦០ % ហើយដែរ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ ដូចសាលាសង្កាត់កំពង់ចាម ដែរ ។

ដោយឡែក គម្រោងសាងសង់ផ្លូវតាណេង មានទំហំបណ្តោយប្រវែង ៧០០ម៉ែត្រ និងទទឹងប្រវែង ១៤ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម បានស្ថាបនារួចរាល់ជាស្ថាពរហើយ ។ នេះបើតាមការបញ្ជាក់របស់លោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ។ លោកក៏បានបន្តដែរថា បច្ចុប្បន្នក្រុមការងារជំនាញកំពុងតែមមាញឹកក្នុងការយកចិត្តទុកដាក់ស្ថាបនាផ្លូវ១ខ្សែនេះ ទៅតាមបទដ្ឋានបច្ចេកទេស ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម