ព័ត៌មានអន្ដរជាតិ
អ្វីគួរដឹងអំពីកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី ដែលចាប់ផ្តើមថ្ងៃនេះ
នៅថ្ងៃអង្គារទី១៥ខែវិច្ឆិកានេះ មេដឹកនាំនៃក្រុមប្រទេស G20 ដែលជាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក នឹងជួបជុំគ្នានៅលើកោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលគ្របដណ្តប់ដោយបញ្ហានៃការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ថ្វីបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន សម្រេចចិត្តមិនចូលរួមក៏ដោយ ប៉ុន្តែរុស្ស៊ី នឹងត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេសជើងចាស់ លោក Sergei Lavrov។
ក្រុម G20 ដែលបង្កើតឡើងដោយប្រទេសចំនួន ១៩ បូកនឹងសហភាពអឺរ៉ុប គឺរួមចំណែកជិត ២ភាគ៣នៃចំនួនប្រជាជនពិភពលោក, ៨៥%នៃទិន្នផលសេដ្ឋកិច្ចពិភពលោក និង ៧៥%នៃពាណិជ្ជកម្មពិភពលោក។
គិតត្រឹមឆ្នាំ២០២២ មានសមាជិកចំនួន២០នៅក្នុងក្រុមនេះដូចជា៖ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី កូរ៉េខាងត្បូង ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ក្រៅពីសុន្ទរកថាសំខាន់ៗរបស់មេដឹកនាំពិភពលោក, កិច្ចពិភាក្សាទ្វេភាគីក៏នឹងត្រូវធ្វើឡើងផងដែរចំពេលមានភាពតានតឹងជាសកល រួមមានការលុកលុយនៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក វិបត្តិអាកាសធាតុ កម្មវិធីនុយក្លេអ៊ែរដែរបស់កូរ៉េខាងជើង និងមហិច្ឆតាជាសកលរបស់ប្រទេសចិន។
ព្រឹត្តិកាណ៍នេះ គឺជាការជួបជុំដ៏ធំបំផុតរបស់ក្រុមមេដឹកនាំ ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ហើយឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះ បានកំណត់របៀបវារៈដោយផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាត វិធានការសុខភាពសកល និងថាមពលប្រកបដោយនិរន្តរភាព។
ក្រៅពីប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping, មេដឹកនាំពិភពលោកផ្សេងទៀតដែលចូលរួម រួមមាន ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo, នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau, នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida, នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese, ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz, ប្រធានាធិបតីបារាំងលោក Emmanuel Macron, ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa, ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan, ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez, រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni។
ប្រធានាធិបតីប្រេស៊ីលផុតអាណត្តិលោក Jair Bolosonaro នឹងមិនចូលរួមទេ។ ចំណែកសហភាពអឺរ៉ុបនឹងត្រូវបានតំណាងដោយលោកស្រី Ursula von der Leyen និងលោកស្រី Charles Michel។
គួរបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំពិភពលោក នឹងមិនមានការថតរូបជាលក្ខណៈគ្រួសារជាផ្លូវការទេ ដោយសារតែការមិនពេញចិត្តចំពោះវត្តមានរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ មេដឹកនាំពិភពលោក នឹងមិនថតរូបជុំគ្នាទេ ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៥ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក