ព័ត៌មានជាតិ
កម្លាំងសាលាស្រុកសេសាន ចុះជួយប្រមូលផលស្រូវកសិករនៅភូមិបានបុង ឃុំភ្លុក
កម្លាំងសាលាស្រុកសេសាន ចំនួនជាង ៣០ នាក់ ចុះជួយការងារប្រមូលផលស្រូវកសិករនៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ដើម្បីពន្លឿនការងារច្រូតកាត់ឲ្យទាន់រដូវកាល ក្នុងពេលដែលកសិករកំពុងខ្វះខាតកម្លាំងច្រូតកាត់។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បញ្ជាក់ថា នេះក៏ជាការជួយពន្លឿនដល់ការងារប្រមូលផលស្រូវឲ្យទាន់រដូវកាល និងបានបញ្ចៀសពីការខូចខាត ដោយសារសត្វចង្រៃស៊ីបំផ្លាញដូចជា សត្វកណ្ដុរជាដើម។
លោកបន្តថា ឆ្នាំនេះផលស្រូវកសិករ ទទួលបានទិន្នផលល្អជាងឆ្នាំកន្លងមក ដោយសារតែទឹកភ្លៀងអំណោយផល តាំងពីដើមរដូវរហូតមកដល់ចុងរដូវ ថ្វីត្បិតតែនៅស្រុកសេសាននេះ ស្រូវស្រែមួយចំនួនបានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងកន្លងមកក៏ដោយ។
លោកអភិបាលស្រុក សូមឲ្យបងប្អូនកសិករយើង រួសរាន់ ក្នុងការច្រូតកាត់ ហើយបើមានលទ្ធភាព អាចប្រែក្លាយផ្ទៃដីដែលមានប្រភពទឹក ត្រូវនាំគ្នាបន្តដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីស្ដារសេដ្ឋកិច្ចស្បៀងប្រចាំគ្រួសារឲ្យមានភាពរីកចម្រើនឡើងទ្វេដង។
លោកស្រីបញ្ចា កសិករម្ចាស់ស្រែនៅភូមិបានបុង ឃុំភ្លុក បានសំដែងការសាទរដល់ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធ រួមនឹងកម្លាំងមន្ត្រីរាជការ បានមកជួយច្រូតកាត់ប្រមូលផលស្រូវ ពិតជាបានសម្រាលដល់ការចំណាយថវិកាក្នុងការជួលកម្លាំងមកច្រូតកាត់។
លោកស្រីថា សកម្មភាពនេះបានបង្ហាញពីការលះបង់ ពេលវេលា របស់ថ្នាក់ដឹកនាំស្រុក ក៏ដូចជា មន្ត្រីរាជការរបស់យើងទាំងអស់គ្នា នៅថ្ងៃឈប់សម្រាកពីការងារ បានមកជួយកសិករយើង ដោយមិនរើសអើង។
សូមបញ្ជាក់ថា នៅស្រុកសេសាន ខេត្តស្ទឹងត្រែង កសិករប្រមាណ ៨០% ធ្វើការងារបង្កបង្កើនផលស្រូវ ១៥% ទៀត ធ្វើដំណាំចម្ការ និង ៥% ពួកគាត់ប្រកបរបរលក់ដូរ។ នៅឆ្នាំ ២០២២ នេះ កសិករយើងអនុវត្តការងារបង្កបង្កើនផលបានជាង ៥.៧០០ ហិកតា បច្ចុប្បន្នប្រមូលផលស្រូវបានជាង ១៥០០ ហិកតា ស្មើនឹង ២០% នៅសេសសល់ កំពុងតែធ្វើការប្រមូលផលបន្ត៕
អត្ថបទ ៖ ងិន លីម
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក