ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ផ្តល់ដំបូន្មាន ៣ចំណុចសំខាន់ៗ ការពារខ្លួនពីហានិភ័យនៃជំងឺទឹកនោមផ្អែម
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់ដំបូន្មាន ៣ចំណុចសំខាន់ៗ ការពារខ្លួនពីហានិភ័យនៃជំងឺទឹកនោមផ្អែម ដោយណែនាំឱ្យយកចិត្តទុកដាក់លើការទទួលទាន ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ និងត្រួតពិនិត្យជាតិស្ករក្នុងឈាម ដើម្បីបានដឹងទាន់ពេលវេលា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយអនុវត្តន៍ទម្លាប់រស់នៅ កុំពិសារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំ។
ទាំងនេះ គឺជាមធ្យោបាយដ៏ល្អ ជួយការពារខ្លួន និងកាត់បន្ថយពីហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។
ទន្ទឹមនឹងនេះ ក្នុងលិខិតដែលចេញដោយក្រសួងសុខាភិបាល ក៏បានបញ្ជាក់បន្ថែមថា ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ក៏ជាជំនួយក្នុងការជួយឱ្យដឹងនូវហានិភ័យនៃជំងឺទឹកនោមផ្អែម និងព្យាបាលបានទាន់ពេលវេលាផងដែរ។

លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត ក៏ស្នើឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា កែលម្អការទទួលទានសារធាតុកាបូអុីដ្រាត និងហាត់រៀនទទួលទានអាហារចំណែកតូចៗ (កុំឱ្យឆ្អែតពេក) ក្នុងពេលតែមួយ ហើយទទួលទានអាហារជាតិសសៃ (Fiber) ដែលមានជាតិស្ករទាប។ មួយវិញទៀត កុំពិសារបារី ព្រោះបារីជំរុញឱ្យមានភាពសុាំ អាំងស៊ុយលីន (Insulin resistance) ហើយត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ និងជៀសវាងការពិសារភេសជ្ជៈ ដែលមានជាតិផ្អែម។
តាមការគូសបញ្ជាក់ ជំងឺទឹកនោមផ្អែម ជាជំងឺដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលគ្រប់រូបយល់ដឹងពីការតាមដានសុខភាព ពិសេសរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃ និងអនុវត្តន៍តាមការណែនាំខាងលើ។


គួររំលឹកដែរថា ថ្ងៃទី១៤ ខែវិច្ឋិកា គឺជាទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់របស់វា ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង