Connect with us

កីឡា

លោក ខៀវ សាម៉េត ក្លាយជាប្រធានបាល់ទាត់អាស៊ាន AFF សម្រាប់អាណត្តិទី ២

បានផុស

នៅ

បុរស​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សាម៉េត ត្រូវ​បាន​អាណត្តិ​ថ្មី​ដោយ​មិន​មាន​ការ​ជំទាស់ ដើម្បី​បន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយ​នឹង​ដឹកនាំ​សហព័ន្ធ​សម្រាប់​អាណត្តិ​ទី ២ ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សាម៉េត បាន​ចាប់ផ្ដើម​អាណត្តិ​ថ្មី​ជា​ផ្លូវការ​នៅ​ក្នុង​សមាជ​សាមញ្ញ​របស់ AFF ដែល​បាន​ឃើញ​ការ​បោះឆ្នោត​សម្រាប់​មុខតំណែង​ផ្សេងៗ​នៅ​ក្នុង​ក្រុមប្រឹក្សា AFF ផង​ដែរ។ សមាជ​សាមញ្ញ​របស់ AFF បាន​ធ្វើ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី ១៤ វិច្ឆិកា ម្សិលមិញ​នេះ។

សម្រាប់​មុខតំណែង​អនុប្រធាន AFF មាន Pengiran Matusin bin Pengiran Matasan មកពី​ព្រុយណេ​, Maaike Ira Puspita មកពី​ឥណ្ឌូណេស៊ី និង Hon. Francisco Martins da Costa Pereira Jeronimo មកពី Timor Leste បាន​ឈ្នះ​តំណែង​ដោយ​មិន​មានការ​ប្រជែង​គ្នា។

AFF បាន​ប្រកាស​ថា ដោយសារតែ​ការ​ទទួល​មរណភាព​របស់​លោក Lim Kia Tong ដែល​ជា​បេក្ខភាព​សម្រាប់​តំណែង​អនុប្រធាន AFF គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​សម្រេច​ថា បេក្ខភាព​របស់​គាត់​ទុកជា​មោឃៈ។ ការ​បោះឆ្នោត​សម្រាប់​មុខតំណែង​នេះ នឹង​ធ្វើ​ឡើង​នៅ​មហាសន្និបាត AFF Ordinary Congress ឬ AFF Extraordinary Congress បន្ទាប់។

ចំណែក Chris Nikou (អូស្ត្រាលី), Viphet Sihachakr (ឡាវ), Datuk Haji Hamidin bin Haji Mohd Amin (ម៉ាឡេស៊ី), Ko Ko Thein (មីយ៉ាន់ម៉ា) និង Thanasak Suraprasert (ថៃ) ត្រូវ​បាន​ប្រកាស​ជា​សមាជិក​ក្រុម​ប្រឹក្សា AFF ខណៈ Teo Chwee Lian Julie មកពី​សិង្ហបុរី នឹង​ទទួល​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្ត្រី AFF៕

ប្រភព ៖ aseanfootball.org

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម