ព័ត៌មានអន្ដរជាតិ
UN សម្រេចឲ្យ រុស្ស៊ី សង អ៊ុយក្រែន (មានវីដេអូ)
តាមរយៈសំឡេងភាគច្រើន មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេក្តីសម្រេចមួយ ដែលតម្រូវឲ្យរុស្ស៊ី ទូទាត់សងការខាតបង់ដែលបង្កឡើងលើអ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះ ហើយបានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើត “យន្តការអន្តរជាតិ” ពិសេសមួយដើម្បីធ្វើរឿងនេះ។

សេចក្តីសម្រេចនេះ ត្រូវបានគាំទ្រដោយប្រទេសចំនួន៩៤ នៅក្នុងការបោះឆ្នោតរបស់ស្ថាប័នពិភពលោកដែលមានសមាជិកចំនួន ១៩៣ កាលពីថ្ងៃចន្ទទី១៤ខែវិច្ឆិកា។ រដ្ឋចំនួន ៧៣ទៀតបានអនុបវាទ ខណៈ១៤ប្រទេស បោះឆ្នោតប្រឆាំង។ ក្នុងចំណោមប្រទេសដែលបោះឆ្នោតប្រឆាំងសេចក្តីសម្រេចនេះ រួមមានរុស្ស៊ីខ្លួនឯង ព្រមទាំងចិន អ៊ីរ៉ង់ និងស៊ីរីផងដែរ។
សេចក្តីសម្រេចនេះនិយាយថា “យន្តការអន្តរជាតិសម្រាប់សំណងការខូចខាត ការបាត់បង់ជីវិត ឬរបួសដែលកើតចេញពីអំពើខុសឆ្គងរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺចាំបាច់ត្រូវតែបង្កើតឡើង។ សមាជិកនៃមហាសន្និបាត គួរតែបង្កើតការចុះបញ្ជីអន្តរជាតិ ដែលនឹងរួមបញ្ចូលការទាមទារ ឬទិន្នន័យទាក់ទងនឹងការខូចខាត ការបាត់បង់ជីវិត និងការរងរបួសរបស់អ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី”។

ថ្វីបើ សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមានកាតព្វកិច្ចផ្លូវច្បាប់ក៏ដោយ ប៉ុន្តែវាក៏មានទម្ងន់នយោបាយដែរ។
តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានហៅសេចក្តីសម្រេចនេះថា ជាឯកសារមិនសំខាន់ផ្នែកច្បាប់។ លោក Nebenzia និយាយថា “ក្នុងពេលជាមួយគ្នានេះ សហអ្នកនិពន្ធមិនអាចជួយអ្វីបានឡើយ ប៉ុន្តែត្រូវដឹងថា ការអនុម័តសេចក្តីសម្រេចបែបនេះ នឹងនាំមកនូវផលវិបាកដែលអាចវាយបកទៅពួកគេវិញ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ចុះទៅតំបន់ Kherson ហើយប្តេជ្ញា បណ្តេញរុស្ស៊ី ចេញពីទឹកដីកាន់កាប់ទាំងអស់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត