Connect with us

KPT+

១០ គ្រួសារ មានជាងគេលើពិភពលោក

បានផុស

នៅ

អាជីវកម្មគ្រួសារដែលជោគជ័យ អាចផ្តល់នូវការអំពាវនាវជាសកល ខណៈមានតិចណាស់ដែលអាចក្លាយជាមហាសេដ្ឋីតជំនាន់គ្នាមកទល់សព្វថ្ងៃបាន។ លើសពីនេះ អាជីវកម្មគ្រួសារតែងបង្កប់នូវតម្លៃនៃភាពត្រឹមត្រូវ ប្រពៃណី មរតក ពូជពង្ស និងគុណភាព ជា​ពិសេស​ប្រសិន​បើ​ទ្រព្យ​សម្បត្តិ​មាន​លក្ខណៈ​អន្តរ​ជំនាន់ នោះនឹងធ្វើឲ្យគ្រួសារកាន់តែមាន។

ជាក់ស្ដែង​ខាងក្រោមនេះ​ ​ជាគ្រួសារតជំនាន់ដែលមានបណ្ដាក់គ្នា ក្រោយឪពុកម្ដាយបានស្លាប់ ពួកគេខិតខំប្រឹងប្រែងរហូតក្លាយជាគ្រួសារមហាសេដ្ឋី។

១ គ្រួសារ Walton ក្រុមហ៊ុន Walmart ទ្រព្យសម្បត្តិប៉ាន់ស្មាន ២១២ ពាន់លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Waltons គឺជាគ្រួសារដែលមានជាងគេ​បំផុតនៅអាមេរិក និងលើពិភពលោក។ នៅឆ្នាំ ២០២២ Alice, Jim និង Rob Walton ម្នាក់ៗមានតម្លៃប្រហែល ​៦០ ពាន់លានដុល្លារ ហើយជាប់ចំណាត់ថ្នាក់លេខ១៦, ១៨ និង ១៩រៀងគ្នានៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes។ Walmart គឺជាហាងលក់រាយ បង្កើតឡើង​ដោយ Sam Walton ក្នុងរដ្ឋ Arkansas ក្នុងឆ្នាំ ១៩៦២ ឥឡូវនេះ Walmart គឺជាក្រុមហ៊ុនធំបំផុត​របស់ពិភពលោកនៅឆ្នាំ ២០២១ ប្រាក់ចំណូលដែលមាន៥២៤ពាន់លានដុល្លារ និងសហការីជាង ២.៣ លានដុល្លារអាមេរិក។

២ គ្រួសារ Mars ក្រុមហ៊ុន Marsទ្រព្យសម្បត្តិប៉ាន់ស្មាន ១៤២ ពាន់លានដុល្លារ

Mars គឺជា Walmart នៃយីហោស្ករគ្រាប់ ដែលជាអាជីវកម្មគ្រួសារច្រើនជំនាន់ពេញនិយមបំផុត។ ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនស្ករគ្រាប់ដ៏ធំបំផុតរបស់ពិភពលោក បានធ្វើពិពិធកម្មជាមួយការទិញ VCA ដែលជាក្រុមហ៊ុនថែទាំសត្វចិញ្ចឹមក្នុងតម្លៃ ៩.១ពាន់លានដុល្លារ។ បងប្អូនបង្កើត Jacqueline និង John Mars ដែល​ជីតា​របស់​ពួកគេ​ឈ្មោះ Frank Mars បានបង្កើតក្រុមហ៊ុន​នេះ ខណៈ​ម្នាក់ៗ​មាន​ទ្រព្យសម្បត្តិ ៣១.៧ ពាន់​លាន​ដុល្លារ ហើយត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៤១ ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ទស្សនាវដ្ដី Forbes ។

៣ គ្រួសារ Koch ក្រុមហ៊ុន: Koch Industries ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន ១២៤ ពាន់លានដុល្លារ

លោក Charles Koch មាន​​អាជីវកម្មប្រេងដែលបង្កើតឡើងដោយឪពុករបស់គាត់។ Charles បានដាក់គោលដៅ​ដូច​នយោបាយ ដើម្បី​ជីកចូលទៅក្នុងហោប៉ៅជ្រៅរបស់គាត់ ​ឲ្យ​សាធារណជនទូទៅស្គាល់កាន់តែច្បាស់។ Charles បានចាប់ដៃគូជាមួយបងប្រុស​របស់គាត់ ​គឺ David ក្រោយមក​បងប្រុស​លោក​ស្លាប់នៅឆ្នាំ ២០១៩។ Charles មានតម្លៃប្រមាណ ៦០ ពាន់លានដុល្លារ ដែល​ជាប់ចំណាត់ថ្នាក់ទី ២១ ជាមួយនឹងស្ត្រីមេម៉ាយរបស់ David Julia Koch និង​គ្រួសារ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់ Forbes ថែមទៀត។

៤ គ្រួសារ Hermes ក្រុមហ៊ុន Hermès ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន ១១២ ពាន់លានដុល្លារ

យីហោ​ប្រណីត Hermès មានទាំង​កន្សែងបង់ក ទឹកអប់ ក៏ដូចជាកាបូបម៉ាក Kelly និង Birkin ដ៏ល្បីល្បាញសម្រាប់ពួកអភិជន ខណៈ Hermès Apple Watches លក់ក្នុងតម្លៃ ១,២៩៩ ឡើងទៅ។ បច្ចុប្បន្ន Axel Dumas គឺជាអ្នកស្នងមរតកជាមហាសេដ្ឋីបារាំង និងជានាយកប្រតិបត្តិ អាជីវកម្មនិងជាសមាជិកជំនាន់ទីប្រាំមួយនៃ​គ្រួសារ Hermès-Dumas។

៥ លោក Al Saud ក្រុមហ៊ុន រាជវង្សអារ៉ាប៊ីសាអូឌីត ទ្រព្យសម្បត្តិប៉ាន់ស្មាន ១០០ ពាន់លានដុល្លារ

House of Saud ដែលជាគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត មានប្រវត្តិរាជាធិបតេយ្យអូសបន្លាយជិត​មួយ​សតវត្សរ៍។ ទ្រព្យសម្បត្តិដ៏ធំរបស់គ្រួសារនេះ ត្រូវគេប៉ាន់ស្មានថាមានចំនួន ១០០ ពាន់លាន​ដុល្លារ ដែលជាក្រុមហ៊ុនរកបានប្រាក់ចំណេញច្រើន​ជាងគេបំផុតរបស់ពិភពលោក និងជាតំណាងនៃឧស្សាហកម្មប្រេងផងដែរ។

៦ គ្រួសារ Ambani ក្រុមហ៊ុនឧស្សាហកម្មពឹងផ្អែក ទ្រព្យសម្បត្តិប៉ាន់ស្មាន ៩៤ ពាន់លានដុល្លារ

ក្រុមហ៊ុនឧស្សាហកម្មឥណ្ឌា Reliance Industries ដែលជាក្រុមហ៊ុនអាស៊ីតែមួយគត់នៅក្នុងបញ្ជីអ្នកមាន។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Mukesh Ambani ដែលឪពុកចុង បានបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ១៩៥៧ គឺទី ១០ ក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ដោយមើលការខុសត្រូវលើការចម្រាញ់របស់ក្រុមហ៊ុន គីមីឥន្ធនៈ ប្រេង ឧស្ម័ន និងវាយនភណ្ឌ ខណៈបងប្រុសរបស់គាត់ឈ្មោះ Anil គ្រប់គ្រងទូរគមនាគមន៍ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការកម្សាន្ត និងការផលិតថាមពល។

៧ គ្រួសារ Wertheimer ក្រុមហ៊ុនម៉ាក Chanel ទ្រព្យសម្បត្តិប៉ាន់ស្មាន ៦២ ពាន់លានដុល្លារ

Chanel ជារបស់អ្នករចនាម៉ូដល្បីឈ្មោះ Karl Lagerfeld ដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ ២០១៩ ។ បងប្អូនប្រុស Alain និង Gerhard Wertheimer ឥឡូវនេះសហកម្មសិទ្ធិលើក្រុមហ៊ុនដែលជីតារបស់ពួកគេបានកាន់កាប់ជាមួយស្ថាបនិក Gabrielle Coco Chanel ។ បងប្អូនទាំងពីរជាប់ចំណាត់ថ្នាក់ទី ៤៣ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣១.២ ពាន់លានដុល្លារក្នុងម្នាក់ៗ។

៨ គ្រួសារ Johnson ក្រុមហ៊ុន Fidelity Investments ទ្រព្យសម្បត្តិប៉ាន់ស្មាន ៦១ ពាន់លានដុល្លារ

Fidelity Investments ត្រូវបានបង្កើតឡើងដោយ Edward C. Johnson II ក្នុងឆ្នាំ ១៩៤៦ ហើយជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលផ្តល់សេវាកម្មវិនិយោគដល់មនុស្សរាប់លាននាក់។ ឥឡូវនេះក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយចៅស្រីរបស់ចនសុនគឺ Abigail Johnson ដែលជាប់ចំណាត់ថ្នាក់ទី ៧៥ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ដែលមានទ្រព្យសម្បត្តិសុទ្ធ ២១.២ ពាន់លានដុល្លារ។

៩ គ្រួសារ Thomson ក្រុមហ៊ុន Thomson Reuters ទ្រព្យសម្បត្តិប៉ាន់ស្មាន ៦១ ពាន់លានដុល្លារ

គ្រួសារ Thomson ប្រមូលទ្រព្យសម្បត្តិពី Thomson Reuters ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ គ្រួសារនេះបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ពេលដែល Roy Thomson បានចាប់ផ្តើមស្ថានីយ៍វិទ្យុនៅ Ontario ប្រទេសកាណាដា ហើយក្រោយមកបានផ្លាស់ប្តូរទៅជាកាសែត។ លោក David Thomson ជាចៅប្រុសរបស់លោក Roy Thomson ជាប្រធានក្រុមហ៊ុន Thomson Reuters។ គាត់ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៩.២ ពាន់លានដុល្លារ។

១០ Boehringer, von Baumbach ក្រុមហ៊ុន Boehringer Ingelheim ទ្រព្យសម្បត្តិប៉ាន់ស្មាន ៥៩ ពាន់លានដុល្លារ

Boehringer Ingelheim គឺជាក្រុមហ៊ុនឱសថអាល្លឺម៉ង់ដែលមានប្រវត្តិជាង ១៣០ ឆ្នាំ។ គ្រួសារ Boehringer រួមជាមួយ von Baumbachs នៅតែគ្រប់គ្រងក្រុមហ៊ុនជាច្រើនជំនាន់ក្រោយមកទល់ពេលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ នាទីutes មុន

ប្រធានាធិបតីចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំមានទស្សនៈនយោបាយវែងឆ្ងាយ

ជីវិតកម្សាន្ដ២០ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍! ក្រោយស្ថាប័ន Supranational Cambodia ប្រកាសវត្តមាន AnNa Rose ចូលរួមប្រកួត

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

តើប្រធានាធិបតីអាមេរិក រូបណាខ្លះ ធ្លាប់លើកលែងទោសឲ្យសាច់ញាតិ?

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

Sokha Hotels

ព័ត៌មានពេញនិយម