Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Amazon គ្រោងបញ្ឈប់បុគ្គលិកជាង ១ ម៉ឺននាក់ ដូច Twitter និង Meta

បានផុស

នៅ

បើតាមព័ត៌មានអាមេរិក​ ចុះផ្សាយថា​ Amazon ដែលជាក្រុមហ៊ុន ពាណិជ្ជកម្មអេឡិចត្រូនិកមានតម្លៃ ១ ពាន់ពាន់លានដុល្លារ គ្រោងនឹងបញ្ឈប់បុគ្គលិកសាជីវកម្ម និងបច្ចេកវិទ្យាប្រហែល ១០,០០០ នាក់នៅសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ឈប់ការងារនេះកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Meta និង Twitter ប្រកាសកាត់បន្ថយបុគ្គលិក ដូចគ្នាកាលពីសប្តាហ៍មុន បន្ទាប់ពីតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ។

បើតាមរបាយការណ៍មួយបង្ហាញឱ្យដឹងថា ការកាត់បន្ថយការងារនេះ នឹងប៉ះពាល់ដល់អង្គភាពឧបករណ៍របស់ក្រុមហ៊ុន ផ្នែកលក់រាយ និងធនធានមនុស្ស  ហើយវានឹងក្លាយជាការកាត់បន្ថយដ៏ធំបំផុតរបស់ក្រុមហ៊ុន Amazon ដែលមិនធ្លាប់មានពីមុនមក។​ មិនតែប៉ុណ្ណោះ​ ការកាត់បន្ថយនេះ ក៏បង្ហាញពីសញ្ញាដ៏អាក្រក់សម្រាប់អាជីវកម្មផ្សេងទៀតផងដែរក្នុងពេលដំណាលគ្នានេះ ។

ដោយឡែក ចំពោះ Google, YouTube, និង Meta វិញ បានបង្ហាញរបាយការណ៍ថា នៅក្នុងត្រីមាសទី៣ នេះ ចំណូលរបស់ក្រុមហ៊ុនទាំងបី គឺបានធ្លាក់ចុះដូចគ្នា ដែលអាចជាសញ្ញាមួយ សម្រាប់ Google និង YouTube ឈានទៅដល់ការកាត់បន្ថយចំនួនបុគ្គលិក ដូច Meta ក៏ថាបាន។

មិនត្រឹមតែប៉ុណ្ណោះ រយៈពេលប៉ុន្មានខែថ្មីៗនេះ Amazon ក៏បានបិទសេវាកម្មសុខភាពទូរគមនាគមន៍របស់ពួកគេផងដែរ ដោយលុបចោលនូវផលិតផលថ្មី ដែលមានឈ្មោះថា “Amazon Glow” ដែលជាឧបករណ៍ខលវីដេអូសម្រាប់កុមារ ក៏ដូចជាមនុស្សយន្តដឹកជញ្ជូនផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ Amazon បញ្ចេញដ្រូនដឹកជញ្ជូនខ្នាតតូច អាចហោះក្រោមតំណក់ទឹកភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៥ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម