KPT+
ភ្ញាក់ផ្អើល! រកឃើញសំបុកពីងពាងអាចទ្រចាបមួយក្បាល ដោយមិនដាច់រហែក
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក Arty Schronce អ្នកជំនាញខាងធម្មជាតិ គាត់បានប្រទះឃើញសត្វស្លាបមួយក្បាលជាប់អន្ទាក់សំបុកពីងពាងពណ៌មាសនៅក្រៅបង្អួចរបស់គាត់។ ដោយសារតែការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នោះលោក Arty ក៏សម្រេចចិត្តទៅមើលឲ្យជិតទើបដឹងថា ចាបនោះមិនមែនជាប់អន្ទាក់ទេគ្រាន់តែឈរលើសំបុកពីងពាង Trichonephila clavata ប៉ុណ្ណោះ។

បន្ទាប់ពីម្ចាស់សំបុកភ័យពេករត់បាត់ស្រមោល សត្វចាបក៏ចឹកស៊ីសត្វល្អិតតូចៗដែលជាប់សំបុកខ្លះ រួចហើរទៅបាត់ទៅ។ សាច់រឿងនេះមានរយៈពេលប្រហែលតែ ២នាទីទេ ប៉ុន្តែលោក Arty សង្ស័យថាប្រាកដជាមានអ្វីពិសេសហើយទើបគាត់ទៅពិនិត្យមើលម្ដងទៀតនៅថ្ងៃស្អែក ឃើញថាពីងពាងនៅទីនោះដដែលជាមួយនឹងសំបុកដ៏រឹងមាំមិនដាច់រហែករបស់វា។ លោក Andy Davis ជាអ្នកជំនាញពីងពាងនៅសាកលវិទ្យាល័យ Georgia លាន់មាត់ “វាពិតជាអស្ចារ្យមែន” ចំពោះព្រឹត្តិការណ៍ចាបឈរលើសំបុកពីងពាងនេះ។ សត្វចាបខាងលើជាប្រភេទសត្វចាប Cardinals មានទម្ងន់ប្រហែល ៤៩ក្រាម មានន័យថាសំបុកពីងពាងនោះអាចទ្រទ្រង់ទម្ងន់យ៉ាងហោចណាស់ ៦៩ក្រាម គឺច្រើនជាងសំបុកពីងពាងធម្មតា។

លើសពីនេះគេដឹងថា សត្វចាបប្រភេទ Cardinals មិនមែនជាប្រភេទសត្វចូលចិត្តលួចអាហាររបស់អ្នកដទៃទេ ព្រោះវាចំណាយពេលប្រមាញ់យូរៗណាស់ ដូច្នេះហើយព្រឹត្តិការណ៍លើកនេះវាពិសេសជាងរាល់ដងបន្តិច ដោយសារតែអាកប្បកិរិយារបស់វាជារឿងថ្មីសម្រាប់អ្នកស្រាវជ្រាវ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ពីងពាង ក្នុងក្ដីសុបិន ជាសារសំខាន់រំលឹកឲ្យប្រយ័ត្នខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ