ជីវិតកម្សាន្ដ
អតីតស្ថាបនិកផលិតកម្ម YG អាចនឹងជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ
ព្រះរាជអាជ្ញាបានកាត់ទោសអតីតស្ថាបនិកផលិតកម្ម YG លោក Yang Hyun Suk អាចនឹងជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ក្រោយព្យាយាមបិទបាំងការចោទប្រកាន់គ្រឿងញៀនរបស់តារារ៉េប B.I និងគំរាមកំហែងអ្នកផ្តល់ព័ត៌មាន Han Seo Hee ជាអតីតអ្នកហាត់ការក្នុងផលិតកម្ម។

លោក Yang Hyun Suk ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងអតីតអ្នកហាត់ការដែលបានផ្តល់សក្ខីកម្មដល់ប៉ូលិសក្នុងឆ្នាំ ២០១៦ អំពីការសង្ស័យគ្រឿងញៀនជុំវិញ B.I ដែលជាអតីតសមាជិកក្រុម iKON របស់ YG ។

ក្នុងអំឡុងពេលតុលាការកណ្តាលក្រុងសេអ៊ូលបានបើកសវនាការកាត់ទោសមនុស្ស ១២ នាក់ រួមទាំងអតីតនាយកប្រតិបត្តិ Yang Hyun Suk ផងដែរ។ អយ្យការបានចោទប្រកាន់គាត់ថា បានរារាំងការស៊ើបអង្កេតដំបូងលើ B.I ដោយការបំភិតបំភ័យអ្នកផ្តល់ព័ត៌មាន និងទទួលបានប្រាក់ចំណេញយ៉ាងច្រើនក៏ដូចជាផលប្រយោជន៍ពីភាពជោគជ័យរបស់ក្រុម iKON ក្នុងប្រទេសកូរ៉េ និងនៅប្រទេសជប៉ុន។

ជាមួយគ្នានេះលោក Yang Hyun Suk បានកំហែងអាយុជីវិតសាក្សីជាអ្នកហាត់ការនៅលក្នុងផលិតកម្មដែលបានផ្តល់ព័ត៌ឲ្យប៉ូលិស ដោយអតីតស្ថាបនិករូមនេះបានគំរាមបំផ្លាញអាជីពរបស់នាង លុះត្រាតែនាងបដិសេធសក្ខីកម្មរបស់នាង។

យ៉ាងណាមិញលោក Yang Hyun Suk បានបដិសេធការចោទប្រកាន់នេះចោល និងបានលាឈប់ពីតំណែងជាប្រធានផលិតកររបស់ក្រុមហ៊ុនYGក្នុងខែមិថុនា ឆ្នាំ ២០១៩ ចំពេលមានរឿងអាស្រូវ ទន្ទឹមនឹងនេះតុលាការនឹងធ្វើសេចក្តីសម្រេចលើចុងក្រោយចំពោះលោក Yang នៅថ្ងៃទី ២២ ខែធ្នូ នាពេលខាងមុខនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK ក្លាយជាក្រុមចម្រៀងស្រី K pop ដំបូងគេ ឈ្នះពានរង្វាន់ MTV EMAs ចំនួន ២
ចុចអាន៖BTS ឈ្នះពានរង្វាន់ Biggest Fans Award ពីកម្មវិធី MTV EMAs ប្រាំឆ្នាំជាប់គ្នា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?