កីឡា
ជួបជាមួយអ្នកបង្កើតពានរង្វាន់ World Cup ដែលប្រទេសរបស់ខ្លួនមិនមានមុខនៅឆ្នាំនេះ
ខណៈដែលវាមានតម្លៃប្រហែល ៥០,០០ដុល្លារនៅពេលផលិត ប៉ុន្តែតម្លៃពិតប្រាកដរបស់វាមានតម្លៃប្រហែល ២០លានដុល្លារ នោះគឺ ‘ពានរង្វាន់ World Cup’ ដែលបច្ចុប្បន្នបានទៅដល់ប្រទេសកាតា មុនការប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកា។

ពានរង្វាន់នេះត្រូវបានបង្ហាញបន្ទាប់ពីដំណើរទេសចរណ៍ពិភពលោកចំនួន ៥១ប្រទេស (រួមទាំងកម្ពុជា) ជាមួយនឹងការឈប់សម្រាកក្នុងប្រទេសទាំង៣២ ដែលបានជម្រុះជាប់សម្រាប់ការប្រកួតនៅឆ្នាំនេះ។ ពានរង្វាន់នេះធ្វើពីមាស១៨ការ៉ាត់ កម្ពស់ត្រឹមតែ ៣៧សង់ទីម៉ែត្រ និងមានទម្ងន់ជាង ៦គីឡូក្រាម វាបង្ហាញរូបមនុស្ស ២នាក់ដែលកាន់ផែនដីខ្ពស់។
ហើយខណៈដែលក្រុមបាល់ទាត់ជម្រើសអ៊ីតាលី មិនបានចូលរួមក្នុងការប្រកួតនោះ គ្រួសារអ៊ីតាលីមួយនឹងត្រូវបានតំណាងនៅក្នុងប្រទេសកាតា ដូចដែលពួកគេធ្លាប់ក្នុងរយៈពេលជាង ៥០ឆ្នាំមកហើយ។

Silvio Gazzaniga ដែលជាវិចិត្រករនៅទីក្រុង Milan ប្រទេសអ៊ីតាលី បានឆ្លាក់រូបពានរង្វាន់ដ៏ល្បីល្បាញ ក្នុងឆ្នាំ១៩៧១ បន្ទាប់ពីប្រេស៊ីល ត្រូវបានអនុញ្ញាតឱ្យរក្សាពានរង្វាន់ពីមុន បន្ទាប់ពីឈ្នះវាចំនួន ៣ដង។ វាត្រូវបានគេដាក់ឈ្មោះថា Jules Rimet Trophy ដើម្បីជាកិត្តិយសដល់ប្រធាន FIFA ទី៣ ដែលបានត្រួសត្រាយឱ្យមានការប្រកួត World Cup ជាលើកដំបូង។ ហើយអាជីវកម្មគ្រួសារសិប្បករដែល Gazzaniga ធ្វើការ នៅតែរក្សាសិទ្ធិក្នុងការបង្កើតពានរង្វាន់ជានិមិត្តរូបដដែលដល់សព្វថ្ងៃ៕
ប្រភព៖ aljazeera.com
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់