Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ ករណីស៊ីដាច់ប្រាក់ឧបត្ថម្ដជនក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាង៦០លានរៀល

បានផុស

នៅ

លោក សុខ សុផា មានតួនាទីជាស្មៀនសាលាសង្កាត់តាខ្មៅ កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបាន​​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួន ករណីស៊ីដាច់​ប្រាក់ពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ជាង៦០លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្រុមការងារ​ចម្រុះរបស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដឹកនាំកម្លាំងដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ច​អតីតយុទ្ធជន​និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅចុះធ្វើការស្រាវជ្រាវជាបន្ទាន់​នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង​ពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ។ ដោយឡែកលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានឲ្យដឹងថា លោកមិនបានដឹងរឿង​គេចាប់ស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា នោះទេ បើចង់ដឹងទៅសួរខាងខេត្ត ខាងក្រុងទៅ។

បើតាមប្រភពពីមន្ត្រីសង្កាត់តាខ្មៅបានប្រាប់អោយដឹងថា ពិតជាមានករណីចាប់ខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ប្រាកដមែន ក្រោយពីមានក្រុមចម្រុះរបស់ក្រសួងសង្គមកិច្ច តំណាងសាលាខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាល​ខេត្តកណ្តាល និងលោកអភិបាលក្រុងតាខ្មៅចុះមក និងបានឃើញលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ​យកលុយជាង៦១​លានរៀលមកតម្កល់ឲ្យខាងក្រសួងសង្គមកិច្ច។

ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ឲ្យច្បាស់ការណ៍ពីលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ឃឹម សុភារ អភិបាលក្រុងតាខ្មៅនៅឡើយនោះទេ ព្រោះពួកគាត់កំពុងជាប់ប្រជុំរៀងៗខ្លួន៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម