Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតផ្សព្វផ្សាយកិច្ចប្រជុំ APEC នៅថៃ នឹងទទួលបានការម៉ាស្សា ដោយឥតគិតថ្លៃ (មានវីដេអូ)

បានផុស

នៅ

ការម៉ាស្សាបែបថៃ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងចំណោមអ្នកស្រលាញ់សុខភាព និងសហគមន៍ស្ប៉ា។

ហើយក្នុងឱកាសដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ក្នុងឆ្នាំ ២០២២នេះ សេវាកម្មម៉ាស្សា និងស្ប៉ាថៃ នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន ដែលមកផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងក្នុងការផ្តល់ជូនសេវាកម្មនេះ គឺដើម្បីជួយបង្ហាញជំនាញរបស់អ្នកម៉ាស្សាថៃ ដល់អន្តរជាតិ។

ការម៉ាស្សាបែបថៃត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិអំណាចទន់ (Soft Power) មួយរបស់ប្រទេសថៃ ដែលនាយកដ្ឋានអភិវឌ្ឍន៍ជំនាញក្រោមក្រសួងការងារ នឹងបង្ហាញក្នុងកិច្ចប្រជុំរបស់មេដឹកនាំ APEC។ ការម៉ាស្សា ក និងស្មា ការម៉ាស្សាដំលើខ្នង និងការម៉ាស្សាដោយប្រើដុំថ្មក្តៅ គឺជាសេវាកម្មនឹងផ្តល់ជូនអ្នកកាសែតដោយឥតគិតថ្លៃ។

អ្នកម៉ាស្សា ដែលនឹងបង្ហាញបច្ចេកទេសទាំងនេះ ត្រូវបានជ្រើសរើសដោយការិយាល័យអភិវឌ្ឍន៍ជំនាញការងារនៅខេត្ត Nonthaburi និង Nakhon Nayok។ អ្នកម៉ាស្សាមួយចំនួនទៀត ក៏ត្រូវបានជ្រើសរើសពីវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្មសុខភាព ផងដែរ។

លើសពីនេះ ផលិតផលរុក្ខជាតិ សម្រាប់ប្រើក្នុងការម៉ាស្សា និងសុខភាព ក៏នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai News

ចុចអាន៖ អភិបាលក្រុងបាងកក បារម្ភផ្ទុះបាតុកម្ម អំឡុងកិច្ចប្រជុំ APEC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម