ព័ត៌មានអន្ដរជាតិ
តួកគី មិនទទួលយកសាររំលែកទុក្ខរបស់ អាមេរិក ចំពោះការបំផ្ទុះគ្រាប់បែក នៅទីក្រុងអ៊ីស្តង់ប៊ុល
ប្រទេសតួកគីកាលពីថ្ងៃចន្ទបានច្រានចោល និងមិនទទួលយកការចូលរួមរំលែកទុក្ខរបស់សហរដ្ឋអាមេរិកនោះទេ ពាក់ព័ន្ធហេតុការណ៍វាយប្រហារដោយគ្រាប់បែកនៅទីក្រុងអ៊ីស្ដង់ប៊ុល ដែលបានសម្លាប់មនុស្សចំនួន ៦ នាក់ ខណៈទីក្រុងអង់ការ៉ាបានស្ដីបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធឃឺដ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា “យើងសូមបដិសេដ និងមិនទទួលយកសាររំលែកទុក្ខរបស់ស្ថានទូតអាមេរិកនោះទេ” ។
ទន្ទឹមនឹងនេះ មន្ត្រីតួកគីបាននិយាយផងដែរថា ទីក្រុងអង់ការ៉ាកំពុងធ្វើការជាមួយប្រទេសមួយចំនួនប្រឆាំងនឹងអំពើភេរវកម្ម រួមទាំងការបំផ្ទុះគ្រាប់បែកនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យផងដែរ ហើយបានស្ដីបន្ទោសអំពើដ៏ឃោរឃៅនេះ ទៅលើក្រុមសកម្មប្រយុទ្ធឃឺដ ដោយសារតែក្រុមនេះបានធ្វើប្រតិបត្តិការជាច្រើននៅភាគខាងជើងប្រទេសស៊ីរី ។
កន្លងមកលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan តែងតែចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការផ្គត់ផ្គង់អាវុធដល់សកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជា “ពួកភេរវករ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Arab News
ចុចអាន ៖ តួកគី ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់