ជីវិតកម្សាន្ដ
Mai Davika ចេញមុខឆ្លើយតបទាំងស្រងាកចិត្ត ក្រោយមតិរិះគន់លើបទចម្រៀងដំបូងរបស់ខ្លួន
បទចម្រៀងទោលលើកដំបូងរបស់តារាជួរមុខ Mai Davika ដែលទើបចេញផ្សាយមួយខែមកនេះ ហាក់មិនសូវទទួលបានការពេញនិយម ថែមទាំងទទួលមកវិញនូវមតិរិះគន់ ច្រើនជាងការគាំទ្រពីទស្សនិកជនទៀតផង។
បទចម្រៀង “Can I Call You Mine” រងការរិះគន់ និងការ Feedback មិនពេញចិត្តជាច្រើនពីមហាជនក្នុងវិស័យតន្ត្រី ហើយការរិះគន់នេះ បានធ្វើឱ្យម្ចាស់បទហាក់ស្រងាកចិត្តមិនស្ទើរឡើយ ត្បិតអីវាជាបទចម្រៀងទោលដំបូងរបស់ Mai Davika ក្នុងវិស័យចម្រៀង ប៉ុន្តែបែរជាទទួលការស្ដីបន្ទោសយ៉ាងចាស់ដៃ។
ទន្ទឹមនឹងការអាក់អន់ចិត្ត Mai Davika ក៏បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន នៅលើ Twitter ដោយនាងសរសេរថា នាងមិនមែនជាអ្នកចម្រៀងនោះទេ ទើបច្រៀងមិនបានល្អ ប៉ុន្តែនាងជាតារាសម្តែងដែលខិតខំច្រៀង ហើយនាងពិតជាសប្បាយចិត្ត ព្រោះហោចណាស់បទថ្មីនេះអាចធ្វើឱ្យអ្នកគាំទ្រមួយចំនួនញញឹម និងចូលចិត្តផងដែរ។
បន្ថែមពីលើហ្នឹង តារាស្រីវ័យ ៣០ឆ្នាំរូនេះ បានឆ្លៀតថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាង សម្រាប់ការលើកទឹកចិត្ត និងការយោគយល់ចំពោះនាង ហើយបន្ទាប់ពីសាររ៉ាយរ៉ាប់របស់ Mai Davika បានបង្ហោះចេញលើបណ្ដាញសង្គម មិត្តប្រុសសំណព្វចិត្តរបស់នាងបានចូលទៅខមមិនលើកទឹកចិត្ត ដោយសរសេរពាក្យ “Forever” ភ្ជាប់ជាមួយ emojis រូបបេះដូងឱ្យនាងទៀតផង៕
សូមទស្សនាវីដេអូចម្រៀងខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេធំ Miss Universe គ្រោងឱ្យថៃធ្វើជាម្ចាស់ផ្ទះ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២៣
ចុចអាន៖ អ្នកគាំទ្រមិនសប្បាយចិត្ត បន្ទាប់ពី Mai Davika ហៅ PP Kritt នៅពាក្យមិនសមរម្យ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់