Connect with us

កីឡា

ព្រះ​​ខ័ន​​រាជ​ស្វាយ​​រៀង​​ត្រូវ​​ការ​​ឈ្នះ​​ភ្នំពេញ​​ក្រោន​​​ល្ងាច​​នេះ

បានផុស

នៅ

ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​​ក្លឹប​ភ្នំពេញ​ក្រោន វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ដែល​ជា​ការ​ប្រកួត​ត្រូវ​ការឈ្នះ​ដាច់​ខាត​ដើម្បី​​បន្ត​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ខេមបូឌានព្រីមៀរ​លីគ​រដូវ​កាល​២០២២។

បន្ទាប់​ពី​បរាជ័យ​២​លើក​ជាប់​គ្នា​​ក្រោម​ថ្វី​ជើង​បឹងកេត ២-១ និង​វិសាខា ១-០ សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ក្រុម​លំដាប់​កំពូល​ទាំង​៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​ដែល​មាន​៤៦​ពិន្ទុ ​នាំ​មុខ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​លើ​​គូ​ប្រជែង​ វិសាខា ដែល​មាន​៤៣​ពិន្ទុ។ សម្រាប់​ការ​ប្រកួត​ដែល​សល់៤​លើក​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ការ​ឈ្នះ​​ដាច់​ខាត​ទើប​ធានា​ជើង​ឯក បើប្រហែស​ចាញ់​ឬ​ស្មើ វិសាខា នឹងឈាន​មុខ​វិញ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ការ​ជួប​ភ្នំពេញ​ក្រោន​​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ ដោយសារ​ការ​​ជួប​គ្នា​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចាញ់​​ ០-៣ កាល​ប្រកួត​ជុំ​ទី​៣​។ ជួប​គ្នា៣​លើក​​កន្លង​មក​ក្នុង​រដូវ​កាល​២០២២​នេះ នៅ​ជុំ​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​១-៣, ជុំ​ទី​២ ឈ្នះ១-០ ប៉ុន្តែ​ជុំ​ទី​៣​ចាញ់​ ០-៣។

សម្រាប់​បរាជ័យ​លើក​ចុង​ក្រោយ​ដោយ​ថ្វី​ជើង​ភ្នំពេញ​ក្រោន លោក Conor Nestor គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​ចាត់​ទុក​ជា​ការ​លេង​អាក្រក់​បំផុត​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ក្នុង​រដូវ​កាល​នេះ។

៥​ប្រកួត​ចុង​ក្រោយ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​១ ស្មើ១ និង​ចាញ់​​៣ ខណៈ​ភ្នំពេញ​ក្រោន​មិន​ចាញ់​សោះ​គឺ​ឈ្នះ​៤ និង​ស្មើ​១។

ទន្ទឹម​ជា​មួយ​គ្នា​នេះ បឹងកេត បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល វិសាខា ម៉ោង​​៣:៤៥​នាទីរសៀល។ ជា​ជំនួប​​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពី​ព្រោះ វិសាខា មិន​ដែល​ឈ្នះ​ បឹងកេត​ ឡើយ​ក្នុង​ការ​ជួប​គ្នា​៣​លើក​ក្នុង​លីគ​រដូវ​កាល​នេះ​ លើក​លែង​តែ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។

ជុំ​ទី​១ បឹងកេត បាន​យក​ឈ្នះ វិសាខា ដោយ​លទ្ធផល ២-១ នៅ​ក្រៅ​ដី​។ ជុំ​ទី​២ បឹងកេត បាន​ឈ្នះ​ វិសាខា ៣-២ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន និង​ជុំ​ទី​៣ ស្មើ​គ្នា​​ ២-២ នៅ​ទឹក​ដី​របស់​ វិសាខា។

ចាំ​មើល​ជួប​គ្នា​លើក​ទី​៤​រសៀល​ថ្ងៃ​នេះ វិសាខា អាច​យក​ឈ្នះ ម្ចាស់​ផ្ទះ​បឹងកេត បាន​ទេ។ ប្រសិន​បើ វិសាខា ទទួល​បាន​ជ័យជម្នះ នោះ​រឹត​តែ​ប្រជែង​ខ្លាំង​នឹង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ផ្ទុយ​ទៅ​វិញ ប្រសិន​ បឹងកេត​ ឈ្នះ ​នឹង​​​​បន្ថយ​ល្បឿន​វិសាខា ​តាម​ពី​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤១ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៩ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥១ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម