Connect with us

កីឡា

ស្រី​​ស្អាត​​តេក្វាន់ដូ​ លីណា​ ពេញ​​ចិត្ត​​ជម្រើស​​ជាតិ​​២​​នៅ​ World​ Cup

បានផុស

នៅ

កីឡាការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ឈឿង លីណា ជ្រើស​រើស​យក​ក្រុម​ជម្រើស​ជាតិ​២​ដែល​អាច​នឹង​ឈ្នះ​​​ជើង​ឯក​បាល់ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ​២០២២​នេះ​នៅ​ប្រទេស​កាតា ដែល​​នឹង​​ចាប់​ផ្តើម​ប្រកួត​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ​ហើយ ខណៈ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង​៣២​បាន​ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា។

កីឡាការិនី ឈឿង លីណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈឿង លីណា បាន​ប្រាប់​ថា ៖«​ខ្ញុំ​ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​អាល្លឺម៉ង់ ដែល​អាច​ឈ្នះ​ជើង​ឯក World Cup ឆ្នាំ​នេះ តែ​បើ​និយាយ​ពី​ការ​ពេញ​ចិត្ត​បំផុត​គឺ ប្រេស៊ីល»។ កញ្ញា​ពន្យល់​ថា ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ប្រេស៊ីល​​សំបូរ​កីឡាករ​ឆ្នើម​ៗ​លំដាប់​ពិភព​លោក​ច្រើន​ណាស់​ទាំង​ខ្សែ​ការពារ​ បម្រើ និង​ប្រយុទ្ធ។ ពួក​កេ​សុទ្ធ​តែ​លេង​នៅ​លីគ​កំពូល​ៗ​​ទូទាំង​ពិភព​លោក​ជា​ពិសេស​នៅ​អឺរ៉ុប។ ចំណែក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក៏​​មិន​ធម្មតា​ដែរ​ ពី​ព្រោះ​ពួក​គេ​ក៏​សំបូរ​កីឡាករ​ឆ្នើម​ៗ​ច្រើនកម្រិត​ពិភព​លោក​ច្រើន​ណាស់។

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ស្ថិត​នៅ​ពូល G ជា​មួយ ស៊ែប ស្វីស និង​កាមេរូន។ បើក​ឆាក​ក្នុង​ពូល ប្រេស៊ីល ជួប ស៊ែប ថ្ងៃ​ទី​២៥ វិច្ឆិកា, ប្រកួត​ទី​២ ជួប​ ស្វីស ថ្ងៃ​ទី​២៨ វិច្ឆិកា​ និង​​ជួប កាមេរូន ថ្ងៃ​ទី​៨ ខែ​ធ្នូ។

ចំណែក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ស្ថិត​នៅ ពូល E ជាមួយ អេស្ប៉ាញ កូស្តារីកា និង​ជប៉ុន។ ថ្ងៃ​បើក​ឆាក​ក្នុង​ពូល អាល្លឺម៉ង់​ ប៉ះ ជប៉ុន ថ្ងៃ​ទី​២២ ​វិច្ឆិកា, ប្រកួត​ទី​២​ប៉ះ​អេស្ប៉ាញ ថ្ងៃ​ទី​២៨ វិច្ឆិកា និង​ប៉ះកូស្តារីកា ថ្ងៃ​ទី​១ ខែ​ធ្នូ។

សូម​បញ្ជាក់​ថា ឈឿង លីណា ដែល​ជា​កីឡាការិនី​តេក្វាន់​ដូ​ជម្រើស​ជាតិ​​កម្ពុជា​ដ៏​ល្អ​ម្នាក់​ដែល​​ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ជា​ច្រើន​ដូច​ជា​កីឡា​​ស៊ីហ្គេម​ ​ការ​ប្រកួត​ក្នុង​តំបន់​ និង​ជើង​ឯក​ពិភព​លោក​ World Championship (Muju City) ​ដែល​ទទួល​បាន​មេដាយ​ជា​បន្ត​បន្ទាប់​ដែរ។ សព្វ​ថ្ងៃនេះ​កញ្ញា​កំពុង​ហ្វឹក​ហាត់​ត្រៀម​ស៊ីហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម