Connect with us

KPT+

ចង់ឡើងភ្នំ Everest ត្រូវដឹងពីរឿងទាំង ១០ នេះសិន

បានផុស

នៅ

ភ្នំទឹកកកខ្ពស់ជាងគេបង្អស់នៅលើពិភពលោកបានផ្លាស់ប្ដូរ១៨០ដឺក្រេចាប់តាំងពីមនុស្សឈានជើងឡើងភ្នំលើកដំបូងមកម្ល៉េះ។ បច្ចុប្បន្នការឡើងភ្នំ Everest មិនលំបាកខ្លាំងដូចមុនឡើយ ដោយសាររតែបច្ចេកវិទ្យា ចំណេះដឹង និងអ្នកនាំផ្លូវដ៏ជំនាញ យ៉ាងណាក្ដីយើងគប្បីដឹងរឿងខ្លះៗជាមុនសិនដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. គោលដៅនៃការឡើងភ្នំ និងវិធីឡើង

ពីខាងនេប៉ាល់ អ្នកនឹងចាប់ផ្តើមដំណើរផ្សងព្រេងឡើងភ្នំ Everest ពីទីក្រុង Kathmandu ។ មគ្គុទ្ទេសក៍ភាគច្រើននឹងរៀបចំជួបអ្នកនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ព្រោះទីនោះផ្តល់ការហោះហើរតែមួយជើងប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗនៅអាស៊ីនិងអ៊ីស្តង់ប៊ុល។ ប៉ុន្តែបើអ្នកមកពីខាងទីបេ អ្នកនឹងឡើងភ្នំពីឡាសា ហើយមគ្គុទ្ទេសក៍នឹងរៀបចំជួបអ្នកនៅអាកាសយានដ្ឋាន Lhasa Gonggar ដែលផ្តល់ការហោះហើរតែមួយជើងពីអាកាសយានដ្ឋានអន្តរជាតិចិននិងអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ផងដែរ។

២. រយៈពេលឡើងភ្នំ

ការឡើងដល់កំពូលភ្នំនឹងចំណាយពេលលើស២ខែពីខាងនេប៉ាល់ និងលើស៥០ថ្ងៃពីខាងទីបេ ទាំងនេះរួមបញ្ចូលរយៈពេលដើរលេងផ្សេងៗទៀតមុននឹងទៅដល់កំពូលភ្នំ។

៣. ផ្លូវឡើង

ផ្លូវសំខាន់ពីរទៅកាន់កំពូលភ្នំអេវឺរេសគឺពីមុខភាគខាងត្បូងនៅប្រទេសនេប៉ាល់ និងមុខខាងជើងនៅទីបេ។ 

៤. កន្លែងសម្រាកពេលឡើងភ្នំ

នៅផ្នែកខាងទីបេនៃព្រំដែន អ្នកអាចស្នាក់នៅសណ្ឋាគារក្នុងទីក្រុងឡាសាមុនឡើងភ្នំ ចំណែកឯខាង​នេប៉ាល់ អ្នក​នឹង​ស្នាក់​នៅ​តាម​ភូមិ​ផ្សេងៗក្នុងផ្ទះឬតង់របស់អ្នកភូមិ។ ក្រៅពីនេះអ្នកអាចបោះជំរំរៀងរាល់យប់ក្នុងតង់ពិសេសដែលរៀបចំឡើងដោយ Sherpas មុនពេលអ្នកមកដល់។

៥. ការលំបាកនិងហានិភ័យពេលឡើងភ្នំ

ពីមុនមកមានមនុស្សត្រឹមតែ៣០ភាគរយប៉ុណ្ណោះដែលអាចឡើងដល់កំពូល តែឥលូវឡើងដល់៥០ភាគរយហើយដោយសារតែការរឹតត្បិតដោយរដ្ឋាភិបាលចិន និងនេប៉ាល់។ ដើម្បីឡើងកំពូលភ្នំអេវឺរេសដោយជោគជ័យ អ្នកត្រូវតែមានកាយសម្បទារឹងមាំ មនុស្សភាគច្រើនចំណាយពេលហ្វឹកហាត់យ៉ាងហោចណាស់មួយឆ្នាំ ដើម្បីឡើងភ្នំបើមិនដូច្នោះទេគាត់នឹងប្រឈមមុខជាមួយ ការធ្លាក់ព្រិល ការគាំងបេះដូង ការប៉ះពាល់អំឡុងពេលមានព្យុះ ខ្យល់កក និងការធ្លាក់ពីលើភ្នំជាដើម។

៦. ត្រូវមានបទពិសោធន៍មុនឡើងភ្នំ

អ្នកឡើងភ្នំដំបូងមិនគួរឡើងភ្នំធំៗពេកនោះទេ អ្នកគួរតែរៀនឡើងភ្នំតូចៗឲ្យល្អសិនចាំមកឡើងអាធំទើបវាមិនពិបាកខ្លាំង។

៧. អាកាសធាតុលើភ្នំ

ពេលវេលាឡើងល្អបំផុតគឺនៅចុងខែមេសានិងខែឧសភា ទន្ទឹមនឹងនោះដោយសារតែ Everest ជាភ្នំទឹកកក ដូច្នេះសីតុណ្ណភាពនិងខ្យល់មិនសមល្មមសម្រាប់មនុស្សគ្រប់គ្នាទៅលេងនោះទេ។

៨. ឧបករណ៍ឡើងភ្នំ

មានដូចជា  ពូថៅទឹកកក ស្បែកជើងឡើងភ្នំទឹកកក ទម្ពក់រឹងមាំ ខ្សែក្រវ៉ាត់ឡើងភ្នំ ដំបងច្រត់ មួក ខោអាវរងា ឡេការពារកម្ដៅថ្ងៃនិងឧបករណ៍ពិសេសៗផ្សេងទៀតដែលគេនឹងណែនាំឲ្យអ្នកទិញមុនឡើងភ្នំ។

៩. អ្នកមិនអាចឡើងដោយគ្មានអុកស៉ីសែនជំនួយទេ

មនុស្សជាច្រើនបាត់បង់ជីវិតពីការខ្វះអុកស៉ីសែនពេលឡើងភ្នំ អ្នកខ្លះទៀតមានបញ្ហាសុខភាពជាខ្លាំង។

១០. ចំណាយ

ក្នុងម្នាក់ចំណាយយ៉ាងតិចណាស់៣ម៉ឺនដុល្លារ បើបូកសរុបថ្លៃផ្សេងៗទៀតអស់ប្រហែល៤ម៉ឺន៥ពាន់ដុល្លារ ឬលើសពីនេះ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ បុរសនេប៉ាល់ បំបែកកំណត់ត្រា ឡើងភ្នំ Everest ច្រើនដងជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម