ព័ត៌មានអន្ដរជាតិ
លោក Biden ថា មីស៊ីល ដែលវាយប្រហារប៉ូឡូញ មិនទំនងជាបាញ់ចេញពី រុស្ស៊ី ទេ (មានវីដេអូ)
លោក Joe Biden បានដាក់ការសង្ស័យលើប្រភពដើមនៃមីស៊ីល ដែលបានវាយប្រហារប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្សពីរនាក់កាលពីល្ងាចថ្ងៃអង្គារទី១៥ខែវិច្ឆិកា ដោយនិយាយថា វាមិនទំនងជាបាញ់ចេញពីប្រទេសរុស្ស៊ីនោះទេ។
ប្រធានាធិបតីអាមេរិកបានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំ G7 និង ណាតូ ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនៅក្នុងទីក្រុង Przewodow ជិតព្រំដែនប្រទេសប៉ូឡូញ ជាប់អ៊ុយក្រែន។
អាជ្ញាធរអ៊ុយក្រែន និងប៉ូឡូញនិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីមីស៊ីលផលិតដោយរុស្ស៊ី ប៉ុន្តែលោក Biden ហាក់ដូចជាបង្ហាញថា មីស៊ីលនេះ ប្រហែលជាមិនមែនបាញ់ចេញពីប្រទេសរុស្ស៊ីនោះទេ។
លោកនិយាយថា “មានព័ត៌មានបឋមដែលយល់ច្រឡំចំពោះរឿងនេះ។ ខ្ញុំមិនចង់និយាយដូច្នេះទេ រហូតដល់យើងស៊ើបអង្កេតវាទាំងស្រុង ប៉ុន្តែបើមើលទៅតាមគន្លង មីស៊ីលនេះមិនទំនង ត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ីឡើយ ប៉ុន្តែយើងនឹងរង់ចាំមើល”។
មីស៊ីលនេះ បង្កឲ្យមានការជជែកគ្នាគួរឲ្យព្រួយបារម្ភអំពីមាត្រា៥ របស់អង្គការណាតូ ដែលមានចែងថា ការវាយប្រហារលើប្រទេសសមាជិកមួយ ត្រូវបានគេមើលឃើញថាជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារមីស៊ីលនៅប៉ូឡូញ ដោយនិយាយថា របាយការណ៍បែបនេះ គឺជាការបង្កហេតុដោយចេតនា បំណងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។
សមាជិកណាតូមួយចំនួន បានបង្ហោះ Twitter ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប្រទេសប៉ូឡូញ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ផងដែរ ដែលបានរំលឹកឡើងវិញនូវសាមគ្គីភាពរបស់ចក្រភពអង់គ្លេសជាមួយប៉ូឡូញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Biden ហៅមេដឹកនាំពិភពលោក មកប្រជុំបន្ទាន់ បន្ទាប់ពីមីស៊ីល ធ្លាក់នៅប៉ូឡូញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?