សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅណែនាំម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទឲ្យមានសណ្ដាប់ធ្នាប់
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រជុំណែនាំម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មិនត្រូវស្តុកសម្ភាររបស់ខ្លួនលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។
លោកអភិបាលខណ្ឌក៏ពាវនាវដល់ម្ចាស់អាជីវកម្មកុំធ្វើអ្វីប៉ះពាល់ដល់អ្នកជិតខាង រំខានដល់ការរស់នៅរបស់អ្នកជិតខាង ដូចជាការបង្កសំឡេងឮខ្លាំងៗ ឬការបង្កក្លិនស្អុយ។
គោលការផេ្សងទៀតដូជា ម្ចាស់អាជីវកម្ម មិនត្រូវទិញគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ប៉ុន្តែត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូនសុីម៉ាក់។ ហើយរាល់ការដឹកជញ្ជូនមិនត្រូវដឹកសំពីងសំពោងឡើយ។ ចំពោះអ្នកបើកបរត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ បើកបរដោយមានសីលធម៌។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា ម្ចាស់អាជីវកម្មត្រូវអប់រំណែនាំបុគ្គលិក និងកម្មកររបស់ខ្លួន មិនឲ្យមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ និងមិនឲ្យប្រព្រឹត្តល្បែងសុីសងគ្រប់ប្រភេទ។
ចំពោះមូលដ្ឋានអាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាត ត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មឲ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
រដ្ឋបាលខណ្ឌទុករយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃប្រជុំណែនាំនេះតទៅដើម្បីឲ្យបងប្អូនម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម៕
អត្ថបទ៖ នរា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក