សន្តិសុខសង្គម
រដ្ឋបាលជលផលខេត្តកំពង់ធំ បន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ ជាបន្តបន្ទាប់
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ជាបន្តបន្ទាប់ដូចភ្លៀងរលឹម។

ជាក់ស្ដែងកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅដែនបឹងទន្លេសាបក្នុងខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ ជាលទ្ធផលទទួលបាន ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង លោក ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

កម្លាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផលលទ្ធផលអនុវត្តបាន ០១ ករណី បានរុះរើបំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ (ឆ្នុកប្រើភ្លើងរួមផ្សំ) នៅនឹងកន្លែងរួមមាន ៖ សាច់ឆ្នុកក្រឡាញឹកទំហំ (១៦ ម៉ែត្រ គុណ ១៦ ម៉ែត្រ គុណ ២០ ម៉ែត្រ គុណ ១៥ សង់ទីម៉ែត្រ) ចំនួន ០២ វង់ អាគុយ ១២V ចំនួន ៦ គ្រឿង ដុំភ្លើង ៤ គ្រឿង អំពូលម៉ែត្រ ២ គ្រឿង ខ្សែភ្លើងប្រវែង ៣០ ម៉ែត្រ បង្គោលឫស្សី ២៤ ដើម ខ្សែនីឡុងប្រវែង ៣០០ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ថ្ងៃនេះប្រចាំការនៅកន្លែង៕
អត្ថបទ ៖ ឈាង មករា




-
សន្តិសុខសង្គម១៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល