Connect with us

KPT+

បច្ចេកទេសសាមញ្ញ ៦ យ៉ាង ជួយបង្កើតការផ្តោតអារម្មណ៍ និងជម្រះកិច្ចការឆាប់រហ័ស

បានផុស

នៅ

នៅពេលការងារកាន់តែច្រើន មនុស្សនឹងសម្រុកធ្វើរហូតពិបាក​ក្នុងការផ្ដោតអារម្មណ៍ជាខ្លាំង ក្នុងការធ្វើអ្វីមួយ។ ប៉ុន្តែនៅតែមានដំណោះស្រាយ​ដើម្បី​ឆាប់​សម្រេច​បាន​ជោគជ័យ ​ដោយ​មិន​ចាំបាច់​បង្ខំ​ខ្លួនឯង​ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក។

ខាងក្រោម​នេះ​ គឺ​បច្ចេកទេសសាមញ្ញចំនួន ៧ ដើម្បីជួយបង្កើនការផ្តោត​អារម្មណ៍​ មុន​ពេល​ចាប់ផ្ដើម​ការងារ និង​អំឡុង​ពេលធ្វើការ។

១ កាហ្វេមួយ​កែវមុនពេលធ្វើការ

ភេសជ្ជៈ​ដែល​មានជាតិ​កាហ្វេអ៊ីន វា​មិន​ជួយ​ដោះស្រាយ​ការ​ងងុយគេង​បានច្រើនឡើយ​។ ប៉ុន្តែ​ការស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​បង្កើន​ការ​ផ្តោត​អារម្មណ៍​ កាត់​បន្ថយ​ការ​រំខាន ធ្វើ​ឲ្យយើង​ផ្ដោត​អារម្មណ៍​កាន់​តែ​ល្អ​លើ​ការងារ​នៅ​ចំពោះ​មុខ។ មិន​ថា​ពេល​ព្រឹក ឬ​ពេល​រសៀល​ទេ បើ​អ្នក​មាន​អារម្មណ៍​ថា​នឿយ​ហត់ មិន​មាន​កម្លាំងគួរផឹក​កាហ្វេខ្មៅមួយពែង ឬ​តែបៃតង​ក្ដៅ​ពេល​ធ្វើ​ការ វា​នឹង​បង្កើន​ល្បឿន​ខួរក្បាល និង​ថាមពលរាងកាយ។ ប៉ុន្តែ​គួរ​ទទួលទាន​មួយ​កែវ ដើម្បី​កុំឲ្យជាតិ​កាហ្វេ​អ៊ី​ន​ចូល​ក្នុង​ចរន្តឈាម​លឿន​ពេក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ សីតុណ្ហភាព​ ក៏​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​ផង​ដែរ

សីតុណ្ហភាពនៅក្នុងបន្ទប់ដែលអ្នកកំពុងធ្វើការ ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក ទាំងអស់​អាច​ប៉ះពាល់​ដល់​ការ​ប្រមូលផ្តុំការងារ។ ការ​សិក្សា​ពី​សាកលវិទ្យាល័យ Cornell បាន​រក​ឃើញ​ថា សីតុណ្ហភាព​ត្រឹមត្រូវ​សម្រាប់​ការ​អង្គុយ​ចន្លោះ​ពី២០-២៥ អង្សាសេ ដែល​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក។

៣ ធ្វើ​ឲ្យខ្លួនឯង​គ្មាន​អ៊ីនធឺណិតរយៈពេល ៣០ នាទី

ប្រសិនបើអ្នកចង់ផ្តោតលើអ្វីដែលនៅពីមុខ សូមចាកចេញពីអ៊ីមែល រួមទាំងប្រព័ន្ធផ្សព្វផ្សាយ​សង្គម​គ្រប់ប្រភេទ ​រយៈពេល ៣០ នាទី មិនថា​នៅពេល​ព្រឹក​នៅ​ពេល​ការងារ​ចាប់ផ្ដើម។ នោះ​ទើបអាច​​អាច​ជម្រះ​ការងារ​ដោយមិនធ្វើឲ្យខ្លួនឯងមានការ​មិន​រំខាន។

៤ សម្រាកខ្លះ

ការរត់​ច្រើនម៉ោង ដើម្បី​ឆាប់សម្រេច​ការងារច្រើន វាក៏ធ្វើឲ្យអ្នក​ហត់នឿយលឿនជាងមុន ហើយ​ខួរក្បាល​ក៏កាន់​តែសកម្មខ្លាំងផ​ងដែរ។ ដោយសារតែខួរក្បាលរបស់មនុស្ស​អាច​ផ្តោតតែលើកិច្ចការ​នៅ​ដើម​ដំបូង​ប៉ុណ្ណោះ យូរៗទៅការយកចិត្តទុកដាក់នឹងថយចុះក្លាយជាយឺត និង​ខ្វះ​ការ​ផ្ដោត​អារម្មណ៍។ ដូច្នេះ​ចូរ​សម្រាក រយៈពេល ១០-២០នាទី ដើម្បី​ឲ្យ​ខួរក្បាល និងរាងកាយ​កាន់​តែសកម្ម។

៥ ផឹកទឹករៀងរាល់ម៉ោង

បច្ចេកទេសសាមញ្ញមួយទៀត ដើម្បីបង្កើនការផ្តោតអារម្មណ៍ គឺផឹកទឹកឲ្យបានគ្រប់គ្រាន់។ តាមការណែនាំ ចូរផឹកទឹក ១ កែវរៀងរាល់ ១-២ ម៉ោង ដើម្បីជួយឲ្យខួរក្បាលដំណើរការធម្មតា និងបង្កើនការផ្តោតអារម្មណ៍នៅពេលថ្ងៃ។ ដោយសារតែការខះជាតិទឹកបណ្តាលឲ្យមានការប្រែប្រួលអ័រម៉ូន ដែលប៉ះពាល់ដល់មុខងារខួរក្បាល។ វាក៏ធ្វើឲ្យឈាមក្រាស់ផងដែរ ឈាមរត់មិនស្រួល ការដឹកជញ្ជូនអុកស៊ីសែនមិនគ្រប់គ្រាន់ បណ្តាលឲ្យមានការងងុយគេងនិងយឺតជាង។

៦ គេងឲ្យ​បានគ្រប់គ្រាន់

ការគេងប៉ះពាល់ដោយផ្ទាល់ទៅលើការផ្តោតអារម្មណ៍ និងការចងចាំ។ តាមការ​ណែនាំឲ្យ​ត្រូវ​គេង​យ៉ាង​ហោចណាស់ ៦ម៉ោងក្នុងមួយយប់ ប៉ុន្តែវាជាការល្អបំផុតក្នុងការ​ព្យាយាមរៀបចំកាលវិភាគការងាររបស់អ្នក ហើយគ្រប់គ្រងដើម្បីបំពេញកិច្ចការឲ្យបានច្រើន​ក្នុងអំឡុងពេល​ថ្ងៃតាមដែលអាចធ្វើទៅបាន។ នៅពេលយប់អ្នកនឹងបានសម្រាកពេញលេញ ដែលល្អសម្រាប់រាងកាយ និងដំណើរការរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី ជួយអ្នកឲ្យឈប់គិតពីការងារ ហើយឆាប់គេងលក់លឿន

ចុចអាន៖២ យ៉ាងធំៗ ជាមេរោគធ្វើឲ្យយើងមិនផ្ដោតលើការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៨ នាទីutes មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម