Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសម្តេចតេជោ តែងតាំងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់សំណើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការតែងតាំងមុខតំណែងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវទទួលភារកិច្ចថ្មី។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងដូច្នេះថា៖ «ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្តី ដើម្បីមេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងការតែង​តាំងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់»។ តាមរយៈសំណើរបស់សម្ដេច ស ខេង គឺបានស្នើសុំតែងតាំងមុខតំណែងលោក ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការស្នើសុំតែងតាំងមុខតំណែងខាងលើនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ និងគ្រប់គ្រងការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការ នាពេលកន្លងមក។

គួរជម្រាបថា លោក ខូយ រីដា ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ មុនពេលលោក ត្រូវបានផ្លាស់ប្ដូរជាអភិបាលរងខេត្តបាត់ដំបង។ ដោយឡែក លោក ជាវ តាយ ក្រោយចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ គឺមួយរយៈពេលចុងក្រោយនេះ មិនបានឃើញវត្តមានរបស់លោក នៅក្នុងការដឹកនាំការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ឡើយ ខណៈលោក ចេង ឡៃ ត្រូវបានទទួលជាអភិបាលខេត្តស្ដីទី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ បញ្ចប់គម្រោង CLV មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅភាគីឡាវ និងវៀតណាមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ការចុះបញ្ជីអត្រានុកូលដ្ឋាន ប្ដូរពីចុះបញ្ជីដោយដៃទៅជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ព្រះកាយច័ន្ទ ៖ ដល់ពេលហើយដែលត្រូវរួមគ្នាផ្សព្វផ្សាយពីសិល្ប:វប្បធម៌ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម