ព័ត៌មានអន្ដរជាតិ
ចាម៉ៃកា ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារក្រុមជើងកាង
ឧក្រិដ្ឋកម្មក្រុមជើងកាងនៅក្នុងប្រទេសចាម៉ៃកាបានកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះបង្ខំប្រកាសដាក់ទីក្រុង និងតំបន់មួយចំនួនទៀត ក្នុងភាពអាសន្ន ។
ចាម៉ៃកាជាប្រទេសដែលជោកជាំទៅដោយក្រុមជើងកាង បង្កបទឧក្រិដ្ឋជារៀងរាល់ថ្ងៃ ដែលឧក្រិដ្ឋកម្មទាំងនោះ រួមមាន គ្រឿងញៀន ជួញដូរពេស្យាចារ និងប្លន់សម្លាប់មនុស្សយ៉ាងគគ្លើន នៅក្នុងទីក្រុង ។
ការដាក់ប្រទេសក្នុងភាពអាសន្នបែបនេះ នឹងផ្តល់អំណាចកាន់តែខ្លាំងដល់ក្រុមប៉ូលិស ក្នុងការប្រតិបត្តិការដោយមិនចាំបាច់មានដីការ ឬលិខិតអនុញ្ញាតក្នុងការឆែកឆេរនោះឡើយ ។
គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រុមជើងកាងនៅក្នុងប្រទេសនេះ មានចំនួនកើនឡើងជាប្រចាំ ដែលភាគច្រើនសម្បូរទៅដោយក្មេងៗយុវវ័យចូលរួម ។
បើតាមរបាយការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា គ្រាន់តែឆ្នាំ ២០១៨ នៅក្នុងប្រទេសដីកោះមួយនេះ មានក្រុមជើងកាងរហូតដល់ ៣៨១ ក្រុម ។
ជាមួយគ្នានោះ ក្រុមជើងកាងដែលមានកិត្តិនាមល្បីជាងគេនៅក្នុងប្រទេស គឺក្រុម Klansman Gang, ក្រុម One Order Gang និងក្រុម Rat Bat ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ