ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង បញ្ជាក់រឿងលោក Putin ផ្ញើពាក្យជូនពរថ្ងៃខួបកំណើតលោក Biden ឬអត់
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមិនចូលរួម ឬផ្ញើពាក្យជូនពរអបអរសាទរទៅប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំ របស់គាត់នៅថ្ងៃអាទិត្យនេះនោះទេ ។
នៅពេលសួរថាតើលោក Putin នឹងផ្ញើសារស្វាគមន៍ថ្ងៃខួបកំណើតទៅកាន់លោក Biden នាថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខនេះទេ, លោក Peskov បាននិយាយកាលពីថ្ងៃពុធថា “ប្រសិនបើខ្ញុំមិនច្រឡំទេ លោកប្រធានាធិបតី Putin មិនមានគម្រោងបែបនេះឡើយ” ។
ទន្ទឹមនោះ វាក៏ជាការឆ្លើយតបមួយផងដែរ ដោយសារតែប្រធានាធិបតីអាមេរិក ក៏មិនបានអបអរសាទរដល់លោក ពូទីន ដូចគ្នា នៅពេលដែលមេដឹកនាំរុស្ស៊ីរូបនេះ បានប្រារព្ធខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់លោកកាលពីថ្ងៃទី ៧ តុលា ។
បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ដោយទីក្រុងមូស្គូបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះការធ្វើ “សង្រ្គាមកូនកាត់” ប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ។
គួរបញ្ជាក់ថា លោក Joe Biden កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅទីក្រុង Scranton រដ្ឋ Pennsylvania ។ លោកជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលបានស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០២១ ក្នុងវ័យ ៧៨ ឆ្នាំ ហើយក្រោយឡើងកាន់តំណែង លោកបានក្លាយជាប្រធានាធិបតីចាស់ជាងគេ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក បៃដិន ជំពប់ជើង ពេលឡើងជណ្ដើរក្នុងកិច្ចប្រជុំ G20 នៅកោះបាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ