Connect with us

សេដ្ឋកិច្ច

អតិផរណានៅ អង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុត​ក្នុងរយៈពេល ៤១ ឆ្នាំ​

បានផុស

នៅ

ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ចំណីអាហារ​ និងការធ្វើដំណើរ បានរុញច្រានឲ្យអតិផរណាចក្រភពអង់គ្លេស ឡើងដល់ ១១.១ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤១ ឆ្នាំមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះ ត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេស ហើយក៏អាច​ជាដំណឹង​អាក្រក់​​មួយ សម្រាប់​ចក្រភព​អង់គ្លេស ដែលអាចឈានទៅរកវិបត្តិនៃ​សេដ្ឋកិច្ច ។

ការកើនឡើងខ្ពស់នៃតម្លៃការរស់នៅ គឺដោយសារតែការហក់ឡើងតម្លៃអគ្គិសនី និងឧស្ម័នឡើង បើទោះបីជារដ្ឋាភិបាលចក្រភពអង់គ្លេស ប្រឹងប្រែងធានាតម្លៃថាមពលឲ្យនៅជិត ៣ ពាន់ដុល្លារ ក្នុងមួយគ្រួសារក៏ដោយ ខណៈតម្លៃម្ហូបអាហារវិញ​ កើនឡើង ១៦.៤ ភាគរយ ។

បើតាម លោក Grant Fitzner ប្រធានសេដ្ឋវិទូរបស់ ONS និយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ តម្លៃឧស្ម័ន កើនឡើងជិត ១៣០ ភាគរយ ខណៈដែលតម្លៃអគ្គិសនីបានកើនឡើងប្រហែល ៦៦ ភាគរយ ។

មិនតែប៉ុណ្ណោះ តម្លៃទំនិញ និងសេវាកម្ម ក្នុងចក្រភពអង់គ្លេសបានកើនឡើង ២ ភាគរយនៅចន្លោះខែកញ្ញា និងខែតុលា ។ នេះ​មាន​ន័យ​ថា ​តម្លៃ​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ គឺ​ឡើងលឿន​ដូច​នឹង ៧ ​ខែ​ដំបូង​ក្នុងឆ្នាំ ២០២១ ។

បន្ថែមពីនេះ ទិន្នន័យ ONS ដែលបានចេញផ្សាយសប្តាហ៍មុនបង្ហាញថា នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសក៏មានការធ្លាក់ចុះផងដែរ ហើយបើតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារកណ្តាលអង់គ្លេស វិបត្តិសេដ្ឋកិច្ចនឹងបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ ២០២៤ ។​

ចំពោះបញ្ហានេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jeremy Hunt នឹងប្រកាសផែនការចំណាយរបស់រដ្ឋាភិបាលនៅថ្ងៃទី ១៧ ខែវិច្ឆិកា ដែលទំនងជានឹងបង្ហាញពីការបង្កើនពន្ធខ្ពស់ និងកាត់បន្ថយការចំណាយក្នុងគោលបំណងបន្ថយបំណុលក្នុងរយៈពេលមធ្យម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNN

ចុចអាន ៖ ឧទ្ធម្ភាគចក្រ​មួយគ្រឿងហោះមកសង្គ្រោះគ្រួសារ អូស្ត្រាលី ចេញពីទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម