Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ប្រកែកចំពោះការលើកឡើងរបស់លោក Zelensky ទាក់ទិនមីស៊ីលធ្លាក់នៅ ប៉ូឡូញ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកែកចំពោះការអះអាងរបស់លោក Volodymyr Zelensky ដែលថា មីស៊ីលធ្លាក់នៅក្នុងប្រទេសប៉ូឡូញ និងសម្លាប់មនុស្សពីរនាក់ មិនមែនមានប្រភពចេញពីប្រទេសអ៊ុយក្រែននោះទេ។

ប្រធានាធិបតីអាមេរិកលោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធទី១៦ខែវិច្ឆិកាថា គ្មានអ្វីត្រូវសង្ស័យទេដែលថាមីស៊ីលនេះ មិនមែនជារបស់អ៊ុយក្រែនឡើយ ហើយបានអំពាវនាវឲ្យមន្ត្រីរបស់គាត់ទទួលបានសិទ្ធិចូលទៅកាន់ទីតាំងនៃការបំផ្ទុះ។

លោក Biden និយាយថា គន្លងនៃមីស៊ីលបង្ហាញថា មីស៊ីលនេះ ទំនងជាមិនមែនមកពីរុស្ស៊ីទេ ហើយនៅពេលត្រូវបានសួរនៅថ្ងៃព្រហស្បតិ៍អំពីការអត្ថាធិប្បាយរបស់លោក Zelensky លើបញ្ហានេះ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា “គ្មានព័ស្តុតាងឡើយ”។

បំណែកមីស៊ីលដែលធ្លាក់នៅប៉ូឡូញ

គួរបញ្ជាក់ជាថ្មី​ មីស៊ីល​នេះ​បាន​បាញ់ចំកសិដ្ឋានមួយកន្លែង​ក្នុង​ភូមិ Przewodow ដែល​មាន​ចម្ងាយ​ប្រហែល ៤ ម៉ាយល៍ ពី​ព្រំដែន​ប្រទេស​ប៉ូឡូញ​ជាប់​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​អង្គារ ទី១៥ខែវិច្ឆិកា៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ SKY

ចុចអាន៖ អ៊ុយក្រែន សារភាពថា មីស៊ីលដែលធ្លាក់នៅប៉ូឡូញ គឺខ្លួនជាអ្នកបាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ជេអេស លែនទទួលកម្ចីរយៈពេលវែង​ជាង ២,៥៧ លានដុល្លារពីធនាគារក្នុងស្រុក​

ព័ត៌មានជាតិ១៥ នាទីutes មុន

២០២៤ កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ កើនឡើងជិត ៤ ពាន់រោងចក្រ

ព័ត៌មានជាតិ១៩ នាទីutes មុន

ទំនប់គូតាវ៉ា ដែលស្ថិតនៅខេត្តរតនគិរី អាចធ្វើស្រែបានទាំងរដូវវស្សា និងរដូវប្រាំង

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន ឱ្យមន្ទីរព័ត៌មានខេត្តសៀមរាបទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងខិតខំផ្សាយពីសក្ដានុពលខេត្តឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រកឃើញមនុស្សស្លាប់១៨នាក់ហើយ ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ នៅ វ៉ាស៊ីនតោន

Sokha Hotels

ព័ត៌មានពេញនិយម