Connect with us

សុខភាព

ផ្លែឈើ ១០ មុខ ព្យាបាលបញ្ហាទល់លាមក

បានផុស

នៅ

ទល់លាមកគឺជាបញ្ហាដែលរំខានដល់ស្ត្រីជាច្រើន ហើយជំនួសឲ្យការប្រើថ្នាំគ្រាប់ ឬថ្នាំបញ្ចុះលាមក សូមមកសាកល្បងប្រើវិធីធម្មជាតិ ដោយការបរិភោគផ្លែឈើ ដើម្បីជួយសម្រួល​ដល់​ការ​ទល់​លាមកឬពិបាកបត់ជើង។

ផ្លែឈើ ១០ មុខខាងក្រោមនេះជួយព្យាបាលការទល់លាមក ​បាន​យ៉ាងមាន​ប្រសិទ្ធភាព​បំផុត។

១ ផ្លែ​ល្ហុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើ​ផ្លែ​ល្ហុង​ជួយ​បញ្ចុះ​ទឹកនោម វាក៏ជួយ​បញ្ចេញ​ជាតិ​ពុល​ផងដែរ។ ព្រោះផ្លែល្ហុង​ទុំ​មានរសជាតិ​ផ្អែម ងាយស្រួល​ញ៉ាំ ងាយ​រំលាយ បូករួម​ទាំងវីតាមីន A ខ្ពស់ ខ្លាញ់ និង​កូលេស្តេរ៉ុលតិច។ ប៉ុន្តែ​កុំញ៉ាំច្រើនពេក ព្រោះ​អាចប្រឈមនឹងជំងឺឆ្អឹង ជំងឺសន្លាក់ និង​អាច​ជួប​ប្រទះ​ការ​បាត់បង់​ចំណង់​អាហារ ឬ​គេង​មិន​លក់​ជាដើម។

២ ផ្លែប៉ោម

ផ្លែប៉ោមមានផ្ទុកសារជាតិ pectin ។ វាបន្ថែមជាតិសរសៃដល់បំពង់រំលាយអាហារ ដូច្នេះហើយ បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ excretory ឲ្យ​ដំណើរការកាន់តែប្រសើរឡើង។ លើសពី​នេះ វីតាមីន C ជួយ​ការពារ​ជំងឺ​ផ្ដាសាយ ការពារ​ជំងឺ​ក្រិន ហើយ​វា​ក៏​ជួយ​ការពារ​មហារីក​ពោះវៀន​ផង​ដែរ។

៣ ចេក

មិនចម្លែកទេ​ ដែលការទទួលទានផ្លែចេកនឹងជួយឲ្យ​ការបន្ទោរបង់បានកាន់តែងាយស្រួល ជាតិសរសៃ និងសារធាតុចិញ្ចឹមនៅក្នុងផ្លែចេក​អាច​ជួយ​កាត់បន្ថយ​ការ​ទល់លាមក​យ៉ាង​មានប្រសិទ្ធភាព។ វា​ក៏​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​បញ្ចេញចោល​មាន​តុល្យភាព​ផង​ដែរ​។

៤ ស្វាយ​ទុំ

ផ្លែស្វាយទុំ​មានវីតាមីន C ខ្ពស់។ វាក៏មានផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន A បេតាការ៉ូទីន និង​ជួយ​បន្ទន់​លាមក​ផងដែរ។ ប៉ុន្តែការប្រុងប្រយ័ត្នគឺ កុំបរិភោគផ្លែស្វាយ​ច្រើន​ពេក។ ព្រោះផ្លែស្វាយទុំមានផ្ទុកជាតិស្ករច្រើនអាច​ធ្វើឲ្យ​ធាត់។

៥ ផ្លែ​ក្រូច

យើងទាំងអស់គ្នាដឹងហើយថា ផ្លែក្រូចសម្បូរទៅដោយវីតាមីន C ដែលជួយធ្វើឲ្យ​រាងកាយរឹងមាំ ការពារ​ពី​ជំងឺ​ផ្តាសាយ ប្រសិនបើអ្នកចង់ញ៉ាំក្រូច ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ អ្នក​គួរ​ញ៉ាំ​ទាំង​ជាតិ​សរសៃមានក្នុងសាច់ក្រូច​ ព្រោះផ្នែកដែលនឹងជួយដល់ប្រព័ន្ធរំលាយអាហារ គឺជាតិសរសៃ​នៃក្រូច។ ដូច្នេះ​បើ​ញ៉ាំ​តែ​​ក្រូច ប្រហែលជាមិនទទួលបានលទ្ធផល​ល្អដូចការញ៉ាំលទ្ធផលទាំងមូលនោះទេ។

៦ ផ្លែព្រូន​ឬ​ផ្លាំ

ស្ត្រី​ជា​ច្រើន​ស្គាល់​កេរ្តិ៍ឈ្មោះ​របស់ផ្លែ​ព្រូនឬផ្លាំ​យ៉ាង​ច្បាស់​ថា វា​មានលក្ខណៈសម្បត្តិពិសេសក្នុងការជួយដល់ការបន្ទោរបង់។ វាក៏សំបូរទៅដោយសារធាតុ beta-carotene សារធាតុប្រឆាំងអុកស៊ីតកម្ម ពន្យាភាពចាស់ ចិញ្ចឹមបេះដូង ចិញ្ចឹមភ្នែក និងជួយពង្រឹងឆ្អឹង​និងធ្មេញរឹងមាំផងដែរ។

៧ ផ្លែ​ម្នាស់

ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែល​មាន​សាច់​ទុំនិង​មាន​រសជាតិ​​ផ្អែម ​ហើយថែមទាំង ជួយ​រំលាយ​អាហារ​ប្រូតេអ៊ីន ឧទាហរណ៍ អាហារណាដែលមាន​សាច់ច្រើន កុំភ្លេចហូប​ម្នាស់ដើម្បីសម្រួលដល់ពោះវៀន។ ម៉្យាងទៀត​វីតាមីន C ខ្ពស់ ជួយ​កាត់​បន្ថយ​ការរលាក ហើម​ក្នុង​រាងកាយ ហើយ​សំខាន់​បំផុត បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ excretory ។

៨ ផ្លែ​ល្មុត

ល្មុត គឺជាផ្លែឈើដែលមានជាតិសរសៃច្រើន​ គឺ​ជាជំនួយដ៏ល្អក្នុងការការពារការទល់លាមក។ ប៉ុន្តែ​កុំបរិភោគ​ច្រើនពេក

៩ ផ្លែ​ស្ពឺ

នេះគឺជាផ្លែឈើមួយទៀតដែលពិបាករកខ្លាំងនា​បច្ចុប្បន្ន​នេះ។ ផ្លែ​ស្ពឺក្រៅពី​មាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​បន្សាប​ស្រា វា​ក៏​ជួយ​កាត់បន្ថយ​ជាតិ​អាស៊ីដក្នុង​ក្រពះ​ផង​ដែរ​។

១០ ទំពាំងបាយជូ

រសជាតិផ្អែមនិងជូរនៃទំពាំងបាយជូរ បន្ថែមពីលើវាត្រូវបានគេប្រើដើម្បីធ្វើភេសជ្ជៈ ដើម្បី​បន្ថែម​ភាព​ស្រស់​ស្អាត​ដូច​ស្ត្រី​វ័យ​ក្មេង​ជាច្រើន​ដែរ ផ្លែ​ទំពាំងបាយជូរ​ក៏​ជា​ថ្នាំ​បញ្ចុះ​ទម្ងន់​​ ជួយដោះស្រាយបញ្ហាទល់លាមកបានយ៉ាងល្អ វា​ក៏​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​រ៉ាំរ៉ៃ​ផងដែរ​។​ ​

គោលការណ៍សំខាន់នៃការទទួលទានផ្លែឈើដើម្បីជួយដល់ការបន្ទោរបង់ គឺត្រូវញ៉ាំក្នុង​កម្រិត​មធ្យម កុំញ៉ាំច្រើនពេក ផឹកទឹកច្រើន ដើម្បីជួយបន្ទន់លាមក ហើយសំខាន់បំផុត លំហាត់ប្រាណ​​ក៏​ជួយ​ឲ្យការ​បន្ទោរ​បង់​បាន​ធម្មតា​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ញ៉ាំផ្លែមៀនដឹងអត់ថា មានប្រយោជន៍ប្រាំយ៉ាងនេះចំពោះសុខភាព?

ចុចអាន៖អត្ថប្រយោជន៍ពីមើមឈូកទឹកកក ជួយកាត់បន្ថយជាតិខ្លាញ់ និងសម្រក់ទម្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២១ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៨ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម