Connect with us

KPT+

ព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទស្សនា និងគាំទ្រសិល្បៈបុរាណខ្មែរទាំងអស់គ្នា នៅ “ភូមិអាស៊ាន”

បានផុស

នៅ

ជាឱកាសក្នុងការអបអរសាទរព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន ក៏ដូចជាការផ្សព្វផ្សាយ និងរំលឹកនូវរប្បធម៌របស់កម្ពុជាទៅដល់ប្រជាជនខ្មែរ ភ្ញៀវជាតិ និងអន្តរជាតិ ព្រឹត្តការណ៍ “ភូមិអាស៊ាន” នឹងនាំទស្សនិកជនទាំងអស់មកស្គាល់ សិល្បៈបុរាណខ្មែរដែលមាន​ភាពល្បីល្បាញអស្ចារ្យ និងវិសេសវិសាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលមានប្រវតិ្តសាស្រ្តដ៏យូរលង់ និងមានភាពសម្បូរបែបច្រើនផ្នែក ជាពិសេសគឺ វិស័យរប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សិល្បៈទាំងបុរាណ និងសម័យគ្រប់ទម្រង់។ នៅក្នុងចំណោមសិល្បៈបុរាណខ្មែរជាច្រើន ក្រុមការងារបានអញ្ជើញសិល្បករ និងសិល្បការនីដែល​មានទេពកោសល្យ និងសមត្ថភាពមកសម្ដែងជូនទស្សនិកជន និងភ្ញៀវកិត្តិយសទាំងអស់អាចចូលរួមទស្សនាដោយសេរី។​

នៅក្នុងនោះមាន ចាបុីដងវែង របាំឆៃយុំា ល្ខោនស្រមោលស្បែកធំ និងល្ខោនខោល ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រ​ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ទស្សនីយភាពដ៏កម្រនេះនឹងកើតមានឡើងនៅ​ “ភូមិអាស៊ាន” រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី​២៥​ ២៦​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។

គួរបញ្ជាក់ថា “ភូមិអាស៊ាន” ជាបណ្ដុំវប្បធម៌ និងអាហារពីបណ្ដាប្រទេសអាស៊ាន នៅទីតាំងតែមួយ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ស្ថិតក្រោមកិច្ចសហការពី ស.ស.យ.ក ខេត្តស្វាយរៀង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតទាំងអស់របស់សមាជិកអាស៊ានក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម