Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ អនុញ្ញាតឱ្យប្រតិបត្តិករ​ល្បែងផ្សងសំណាង​មានអាជ្ញាបណ្ណធ្វើអាជីវកម្ម​តែត្រូវគោរពគោលការណ៍​៦ចំណុច

បានផុស

នៅ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា(គ.ល.ក) បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាងដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតនីតិភាពពី គ.ល.ក អាចធ្វើប្រតិបត្តិការអាជីវកម្ម ដោយស្របច្បាប់នៅកម្ពុជា ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ចំនួន ៦ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក។

២. ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្ម នៅទីកន្លែងផ្សេងទៀត ក្រៅពីទីតាំងដែលបានបញ្ជាក់ នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិបញ្ជាក់នីតិភាព។

៣. ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែង​ផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/លិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។

៤. ត្រូវដំណើរការតែប្រភេទល្បែង វិធានល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែងដែលមានការអនុញ្ញាតពី គ.ល.ក តែប៉ុណ្ណោះ។

៥. ត្រូវបំពេញចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាងប្រចាំខែ និងត្រូវបង់មូលនិធិសង្គមរបស់ គ.ល.ក ឱ្យគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៦. ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពលួចលាក់បង្កប់កត់កន្ទុយលេខខុសច្បាប់។

បើតាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក្នុងករណីប្រតិបត្តិករល្បែងផ្សងសំណាង មិនអនុវត្ត​តាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកជាបានប្រព្រឹត្តិល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងគោលបំណងបង្រ្កាបនូវរាល់សកកម្មភាព និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធក្នុងនោះក៏មានសមាសភាពពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម