Connect with us

ជីវិតកម្សាន្ដ

ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី ទើបបង្កើតគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន ​

បានផុស

នៅ

ធ្វើដំណើរនៅលើវិថីសិល្បៈជាង ៤០ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី ទើបតែបង្កើតគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនជាលើកដំបូង ដែលអាចធ្វើឱ្យអ្នកគាំទ្របានដឹងសុខទុក្ខរបស់លោកច្រើនជាងមុន​ ខណៈកាលពីពេលកន្លងទៅ គេមិនសូវដឹងសកម្មភាពរបស់លោកប៉ុន្មានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈានចូលវ័យ ​៦០​ឆ្នាំ ក្នុងឆ្នាំ២០២២ នេះ តារា​សម្ដែង Stephen Chow ​បាន​បង្កើត​គណនី Instagram ​ផ្ទាល់​ខ្លួនហើយ កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ដែលគណនីនេះលោកបានធ្វើការបង្ហោះ​រូបភាព​ថ្មីៗ​មួយចំនួនអំពី​ជីវិតប្រចាំថ្ងៃ​របស់​លោក​។

បន្ទាប់ពីបង្កើតគណនីផ្លូវការរួចមក មហាជនមានការចាប់អារម្មណ៍ និងសម្ដែងភាពភ្ញាក់ផ្អើលផងដែរ ព្រោះជាង ៤ទសវត្សរ៍មកនេះ ទិនហ្វី មិនមានបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបង្កភាព​ស្និទ្ធស្នាល​ជាមួយ​សាធារណជនឡើយ ស្របពេលដែលពេលកន្លងមក លោករក្សាគម្លាតពីមហាជនទៀត គ្រប់គ្នារឹតតែមិនដឹងពីសុខទុក្ខរបស់លោក។ យ៉ាងណាមិញ ពេលនេះ អ្នកគាំទ្ររបស់លោកហាក់រីករាយជាខ្លាំង ដែលបានឃើញអាយដលរបស់ខ្លួន មានបណ្ដាញសង្គមផ្ទាល់ដូច្នេះ។

ដោយឡែកបើនិយាយពីអ្នកតាមដានវិញ ក្រោយបង្កើតបានមួយខែ ​គណនី IG របស់​ ទិនហ្វី ពេលនេះមានអ្នក Follow ជាង ២៩៩ពាន់នាក់ ហើយលោកបានបង្ហោះរូបថតចំនួន ៥សន្លឹកផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទ្រព្យចាយមិនខ្វះ​ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

គណៈកម្មការផ្សារដើមគរ បានយកចិត្តទុកដាក់ពីបរិស្ថានអនាម័យ ជុំវិញបរិវេណផ្សារជាប់ជាប្រចាំ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឥណ្ឌូណេស៊ី​បង្កកគណនីធនាគារជាង​ ៧ ០០០ ពាក់ព័ន្ធ​នឹង​ល្បែងអនឡាញ​

កីឡា១ ម៉ោង មុន

ថ្ងៃនេះ ក្រុម​នារីកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើក​ទី២ ក្នុង​ប្រវត្តិ​សាស្ត្រ AFF Women’s Cup

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

Sokha Hotels

ព័ត៌មានពេញនិយម