ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi ប្រកាសលាលែងពីតំណែង ជាមេដឹកនាំសភា
លោកស្រី Nancy Pelosi បានប្រកាសលាលែងពីតំណែងជាមេដឹកនាំសភា ប៉ុន្តែនឹងនៅតែជាសមាជិកសភាដដែល។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកា ពីអ្នកប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាអាយុ៨២ឆ្នាំរូបនេះ។
ការប្រកាសរបស់លោកស្រីបានធ្វើឡើង បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បាត់បង់សំឡេងភាគច្រើនក្នុងសភាតំណាងរាស្រ្ត។
លោកស្រី Pelosi បាននិយាយនៅក្នុងសុន្ទរកថាមួយក្នុងសភាថា “ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតជាថ្មី ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាបន្ទាប់នោះទេ។ សម្រាប់ខ្ញុំ វាដល់ពេលហើយ សម្រាប់មនុស្សជំនាន់ថ្មី ដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ ដែលខ្ញុំគោរពជាទីបំផុត”។
ទោះយ៉ាងណាក៏ដោយ លោកស្រីនឹងបន្តធ្វើជាតំណាងទីក្រុង San Francisco ដូចដែលលោកស្រីបានធ្វើអស់រយៈពេល៣៥ឆ្នាំមកហើយ។
គួរបញ្ជាក់ថា លោកស្រី Pelosi គឺជាស្ត្រីដំបូងគេ ដែលបានក្លាយជាប្រធានសភាតំណាងរាស្រ្ត និងជាស្ត្រីតែម្នាក់គត់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងនេះពីរដង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច