ព័ត៌មានជាតិ
ទម្រាំក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក លុយ ដាវីត បញ្ចប់ការសិក្សានៅរុស្ស៊ី និងបារាំង
កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ កម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាកព័ន្ធ នៅរាជធានីភ្នំពេញ ដែលបានបញ្ចប់ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/314658627_493211162835170_5985328201957868811_n-edited.jpg)
នៅពីក្រោយភាពជោគជ័យ និងដំណើរការនៃកិច្ចប្រជុំប្រកបដោយភាពរលូននេះ គឺមានការយកចិត្តទុកដាក់ និងចូលរួមសហការរបស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេស តាមរយៈគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ដឹកនាំផ្ទាល់ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/314345102_491631692993117_8823101083479656344_n-edited.jpg)
ទន្ទឹមនឹងនេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏បានចូលរួមយ៉ាងសកម្មលើការទទួលខុសត្រូវស្ទើរទាំងស្រុងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះ មានជាអាទិ៍ ការរៀបចំផ្នែកពិធីការ ផ្នែកបដិសណ្ឋារកិច្ច និងបែបបទរដ្ឋបាល ជាដើម។
លោក លុយ ដាវីត បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅឆ្នាំ២០១៦។ ទម្រាំក្លាយជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងទទួលខុសត្រូវលើភារកិច្ចការងារសំខាន់ៗ នាពេលនេះ លោក លុយ ដាវីត ធ្លាប់ធ្វើជាលេខាផ្ទាល់របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ ជាមន្ត្រីរាជការនៅក្រសួងការបរទេស លោកទទួលបានការប្រគល់តួនាទីជាបន្តបន្ទាប់ ដូចជា ប្រធានការិយាល័យគ្រឿងឥស្សរិយយសនៃនាយកដ្ឋានពិធីការ អនុប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនី ប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនី និងជាជំនួយការផ្ទាល់របស់លោក ហោ ណាំហុង។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/310370763_468640801958873_8547183703100088255_n-edited.jpg)
នៅឆ្នាំ២០០៨ លោក ត្រូវបានចាត់តាំងជាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ ប្រទេសចិន។ បំពេញបេសកកម្មការទូតនៅប្រទេសចិន រយៈពេល ៥ឆ្នាំ ពោល គឺនៅឆ្នាំ២០១៣ លោក បានវិលចូលមាតុប្រទេសវិញ ហើយទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងការបរទេស និងជានាយករងខុទ្ទកាល័យលោក ហោ ណាំហុង។ ១ឆ្នាំក្រោយ មក លោក ក៏ឡើងជានាយកខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ក្រឡេកមើលប្រវត្តិសិក្សា លោក លុយ ដាវីត ទទួលបានការអប់រំនៅប្រទេសរុស្ស៊ី និងបារាំង។ រយៈពេលរៀននៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី លោក បានទទួលសញ្ញាបត្រមធ្យមសិក្សា នៅឆ្នាំ១៩៨៩ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ នៅឆ្នាំ១៩៩៤។ ដោយឡែក រៀននៅទីក្រុងប៉ារីស ប្រទេសបារាំង គឺលោកបានបញ្ចប់សញ្ញាបត្រផ្នែកអារ្យធម៌បារាំង និងសញ្ញាបត្រនៃមជ្ឈមណ្ឌលអឺរ៉ុបផ្នែកគ្រប់គ្រង នៅឆ្នាំ១៩៩៨។ សម្រាប់ភាសាអន្តរជាតិ គឺលោក លុយ ដាវីត ចេះភាសាអង់គ្លេស បារាំង និងរុស្ស៊ី៕
![](https://www.kampucheathmey.com/wp-content/uploads/2022/11/255575649_4866525623392418_5659868398860268643_n-1024x929.jpg)
ដោយ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ