Connect with us

ព័ត៌មានជាតិ

ម្ចាស់​រោងម៉ាស៊ីនកិនស្រូវនៅខេត្តបន្ទាយមានជ័យ​ទិញស្រូវ​ពីប្រ​ជាកសិករឲ្យតម្លៃទាបខ្លាំងអភិបាលខេត្តចុះសម្រួល

បានផុស

នៅ

ប្រជាកសិករធ្វើស្រូវបានហើយត្រូវទឹកជំនន់លិចលង់ខូចអស់១ភាគ នៅសល់១ភាគបានច្រូតហើយស្រាប់តែម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ក្នុងខេត្តបន្ទាយមានជ័យចុះទិញក្នុងតម្លៃថោកស្រូវពីប្រជាកសិករ ធ្វើឲ្យប្រជាកសិករខឹងសម្បារយ៉ាងខ្លាំងស្របពេលនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចុះធ្វើការសម្របសម្រួលជាមួយប្រជាកសិករ និងឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករឲ្យបានតំលៃខ្ពស់បន្តិចចៀសវាងការទិញ ទម្លាក់ថ្លៃខ្លាំង ដែលធ្វើឲ្យកសិករមានការខាតបង់មិនអាចទិញពូជធ្វើឆ្នាំក្រោយបន្តទៀតបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហានេះបានកើតឡើងនៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី និងក្រុមការងារជំនាញបានចុះពិនិត្យមើលការប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីរកដំណោះស្រាយ បញ្ហាផ្សេងៗ ជូនប្រជាកសិករ ពេលប្រមូលផលស្រូវបានហើយ តម្លៃស្រូវធ្លាក់ថ្លៃយ៉ាងខ្លាំងពីមុនតម្លៃ ១០,៥បាត ស្មើនឹង១.២០០រៀល ស្រាប់តែឈ្នួតឲ្យតំលៃ ចុះមកនៅត្រឹមតែ ៨បាត ស្មើនឹង៩០០រៀល ក្នុង១គីឡូក្រាម ស្រូវផ្កាម្លិះ, ស្រូវផ្ការំដួល ដែលធ្វើឲ្យប្រជាកសិករមានការត្អូញត្អែរ ពីការខាតបង់លើការប្រកបមុខរបរធ្វើស្រែនេះ។

លោក អ៊ុំ រាត្រីបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានធ្វើការសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន រកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួល ឲ្យបានសមស្របក្នុងតំលៃណាមួយ។

ដោយសារតំលៃធ្លាក់ចុះខ្លាំងពេក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករឲ្យមានតម្លៃសមរម្យ ព្រោះខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាកសិករកំពុង ប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតាឯណោះមកដល់ពេលនេះប្រជាកសិករប្រមូលផលស្រូវបាន២ម៉ឺនហិកតាហើយ នៅសល់ ៨ម៉ឺនហិកតាទៀតកំពុងប្រមូល។

ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់បញ្ចូនក្រុមការងារចុះ មកគោលដៅ មូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅ នឹងកន្លែង ជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវនេះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២៩ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥៨ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥៩ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម