Connect with us

ព័ត៌មានជាតិ

អង្គការហ្វារពន្លឺសិល្បៈ នាំយកឯកទគ្គកម្មពិភពលោកថ្មីឱ្យកម្ពុជា

បានផុស

នៅ

អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈ​ការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយ​មិនមាន​ការឈប់សម្រាក។ នេះជាកំណត់ត្រា​នៃការសម្តែងសៀកដ៏យូរជាងគេ​លើពិភពលោក​ ដោយមានសិល្បករ​ចូលរួមសម្តែងប្រមាណ ៩០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការផ្សព្វផ្សាយ​នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ភាពជោគជ័យ​ដែលអង្គការហ្វារពន្លឺសិល្បៈ ទទួលបាននៅពេលនេះ គឺបន្ទាប់ពីការសម្តែងសៀកមួយ ដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង​៣០វិនាទី ដោយមិនមាន​ការឈប់សម្រាកទាល់តែសោះ កាលពីថ្ងៃទី៧-ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ ក្រោយ Guinness World Records បានបញ្ចប់នូវការវាយតម្លៃក្នុងរយៈពេលមួយឆ្នាំ ទៅលើភស្ថុតាងជាឯកសារ ដែលមានចំនួន១៣១ ទំព័រ និង២៥វីដេអូ ក៏អាចសម្រេចបានថា ក្រុមសម្តែងសៀក​របស់អង្គការហ្វារពន្លឺសិល្បៈ ជាអ្នកដែលអាចបំបែកកំណត់ត្រា​នៃការសម្តែងសៀក យូរជាងគេនៅលើពិភពលោក។

អ្នកជំនាញសម្តែងសៀកមួយរូប នៅអង្គការហ្វារពន្លឺសិល្បៈ និយាយថា ដំបូងឡើយលោកគិតថា វាមិនអាចទៅរួចទេ ដែលត្រូវឆ្លងកាត់​ការសម្តែង​រហូតដល់ទៅ២៤ម៉ោង ប៉ុន្តែទីបំផុត​ក្រុមសម្តែង​របស់អាចធ្វើបាន។ ក្រុមអ្នកសម្តែងសៀកគ្រប់រូប ដែលបានចូលរួមសម្តែងក​យកកំណត់ត្រា បានបង្ហាញអារម្មណ៍រីករាយ អបអរចំពោះជោគជ័យនេះ ព្រោះថា កម្ពុជាពុំធ្លាប់មានការបំបែកឯកទគ្គកម្មនេះ​ពីមុនមកទេ។

គួរបញ្ចាក់ថា អង្គការហ្វារពន្លឺសិល្បៈ គឺជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដែលបានដំណើរការ​កម្មវិធីបណ្តុះបណ្តាល សិល្បៈ​ដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជាក្រីក្រ តាំងពីឆ្នាំ១៩៩៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀក ត្រូវបានអញ្ជើញឱ្យទៅសម្តែង​នៅបណ្ដាប្រទេសជាច្រើន​ជុំវិញពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម