Connect with us

KPT+

បុរស ៦ប្រភេទ​ នារី​មិន​គួរ​ខាត​ពេលភ្ជាប់ស្នេហ៍ជាមួយ ព្រោះអាច​នឹង​​ស្ដាយ​ក្រោយ​

បានផុស

នៅ

ការណាត់ជួបភ្ជាប់ស្នេហ៍ជាមួយបុរសណាម្នាក់ មិនមែនគ្រាន់តែជួបមុខគេនោះទេ តែវាជាការជួបសិក្សាពីគ្នាដើម្បីបន្តជាស្នេហាយល់ចិត្តយូរអង្វែង។ ដូច្នេះគួរតែប្រយ័ត្នប្រយែងមុនពេលចង់ទាក់ទងជាមួយបុរសណា ចៀសវាងការខូចចិត្តនៅពេលក្រោយ។

ខាងក្រោមនេះគឺជាបុរស ៦ ប្រភេទដែលអ្នកគួរតែនៅឲ្យឆ្ងាយ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បុរសគ្មានគោលដៅ

បុរសដែលមិនដឹងថាខ្លួនគេចង់បានអ្វី ឬចង់ធ្វើអ្វី ជាបុរសគ្មានគោលដៅជីវិតពិតប្រាកដ។ មនុស្សប្រុសបែបនេះមិនគួរយកខ្លួនទៅក្បែរឡើយ ព្រោះសូម្បីខ្លួនគេ ក៏មិនប្រាកដប្រជាខ្លួនដែរ តើយើងជាអ្នកដទៃអាចសង្ឃឹមអ្វីបាន? គេមិនមែនជាក្មេងទៀតឡើយ គេគួរតែដឹងថាត្រូវធ្វើអ្វីក្នុងនាមជាមនុស្សធំម្នាក់។

២. បុរសជាអ្នកលេង

បុរសជាអ្នកលេងពិបាកបំផុតក្នុងការកែប្រែ។ ភាគច្រើនការកែប្រែរបស់គេ ក៏បានតែមួយឆាវប៉ុណ្ណោះ។ នៅពេលគេទាល់ច្រក សូម្បីតែខោអាវរបស់យើងក៏គេអាចលួចយកទៅបានដែរ។ កុំសង្ឃឹមទៅកែគេអី!​ យើងមានឱកាសច្រើនទៀតក្នុងការជួបអ្នកផ្សេងដែលល្អជាងគេ។ ដូច្នេះកុំបង្ខាតពេលជាមួយមនុស្សប្រុសប្រភេទនេះ។

៣. បុរសតាំងខ្លួនជាម្ចាស់

បុរសដែលដែលចង់ប្ដូរយើងគ្រប់យ៉ាង ជាបុរសដែលយល់តែចិត្តខ្លួនឯងប៉ុណ្ណោះ។ ទទួលស្គាល់ថា ក្នុងទំនាក់ទំនងដៃគូត្រូវប្ដូរចំពោះគ្នាម្នាក់បន្តិច ទើបស្នេហាមានចំណងរឹងមាំ។ តែបុរសប្រភេទនេះ គេនិយមបង្ខំ និងតែងតែចង់គ្រប់គ្រងមនុស្សស្រីឲ្យតាមផ្គាប់ផ្គន់គេជានិច្ច។ គេជាមនុស្សដែលតែងគិតខ្លួនឯងជាទីមួយមុនអ្នកណាៗទាំងអស់ ពោលគឺអាត្មានិយម។

៤. បុរសចំណូលដ្រាម៉ា

បុរសបែបនេះចូលចិត្ត Drama អារម្មណ៍រមែងវិលវល់ និងឧស្សាហ៍កើតទុក្ខខុសទំនង។ គេមិនមែនជាមនុស្សដែលមានបញ្ហាផ្លូវចិត្តអ្វីទេ តែជាមនុស្សប្រុសដែលទាមទារការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់គ្រប់ពេលវេលា។ គេធ្វើខ្លួនជាមនុស្សទន់ជ្រាយប្រៀបបាននឹងអ្នកជំងឺ ដែលត្រូវការនារីតាមថែដូចម្ដាយ។​ បើបានជួបបុរសបែបនេះ មិនគួរទាក់ទងនោះទេ ព្រោះថាយើងមិនមែនអាណាព្យាបាលគេឡើយ។

៥. បុរសទើបបែកបាក់ស្នេហ៍

បុរសដែលទើបតែបែកបាក់ស្នេហា ជាទូទៅគេគ្មានស្នេហ៍ស្មោះឲ្យយើងនោះទេ ដោយសារគេនៅសល់អារម្មណ៍ឈឺចាប់ពីអតីតកាល។ អាចថា គេមកទាក់ទងយើងគ្រាន់តែចង់បំភ្លេចអ្នកចាស់ ឬព្យាយាមធ្វើបាបមនុស្សស្រីឲ្យឈឺចាប់ដូចគេធ្លាប់ទទួលប៉ុណ្ណោះ។ ជាការល្អ កុំព្យាយាមភ្ជាប់ស្នេហ៍ជាមួយបុរសនេះ ឬទាក់ទងនឹងគេធ្វើអីទៀត នាំតែកើតទុក្ខទទេៗ ឥតអំពើ។

៦. សង្សារចាស់

កុំត្រឡប់ទៅអតីត ទុកឲ្យវានៅតែវាទៅ ដោយកុំទៅព្យាយាមទាក់ទងជាមួយសង្សារចាស់ម្ដងទៀត ព្រោះថាបើអ្នកទាំងពីរពិតជាស្រឡាញ់គ្នាពិតមែន យើងក៏មិនបែកគ្នាទេ។ សូមឈប់ផ្ដល់ឱកាសទី២ទៅលើមនុស្សដែលមិនសមនឹងទទួល។ ​សូមចាប់ផ្ដើមទំព័រថ្មី ​ជាមួយមនុស្សថ្មី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សម្គាល់​មើល​មនុស្ស​ប្រុស ដែល​ចូលចិត្ត​តោង​កូនស្រី​អ្នកមាន​ដើម្បី​ជោគជ័យ

ចុចអាន៖ ដឹងអត់? មនុស្ស​ស្រី​ងាយ​លង់​ស្នេហ៍​បុរស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៤ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម