Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកសុខាភិបាលព័រទុយហ្គាល់ ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដបាន២ថ្ងៃ

បានផុស

នៅ

បុគ្គលិកសុខាភិបាលព័រទុយហ្គាល់ម្នាក់បានស្លាប់ ២ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer។

លោកស្រី Sonia Acevedo អាយុ៤១ឆ្នាំបានទទួលមរណភាពនៅឯផ្ទះក្នុងថ្ងៃចូលឆ្នាំថ្មីពោលគឺ៤៨ម៉ោងបន្ទាប់ពីទទួលបានវ៉ាក់សាំង។ ការធ្វើកោសល្យវិច័យត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃនេះឬថ្ងៃស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីកូន២រូបនេះដែលបានធ្វើការផ្នែកពេទ្យកុមារនៅវិទ្យាស្ថានវិជ្ជាសាស្ត្រខាងដុំពកព័រទុយហ្គាល់ (IPO) ក្នុងទីក្រុង Porto មិនត្រូវបានគេនិយាយថា រងផលប៉ះពាល់អវិជ្ជមានណាមួយទេបន្ទាប់ពីទទួលថ្នាំបង្ការ។

ឪពុករបស់លោកស្រី Acevedo ឈ្មោះ Abilio Acevedo បានប្រាប់សារព័ត៌មាន Correio da Manha របស់ព័រទុយហ្គាល់ថា “នាងមិនមានបញ្ហាសុខភាពឡើយ។ នាងចាក់វ៉ាក់សាំងកូវីដប៉ុន្តែនាងមិនមានរោគសញ្ញាអ្វីទាំងអស់។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំគ្រាន់តែចង់បានចម្លើយប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាតើអ្វីដែលនាំឲ្យកូនស្រីរបស់ខ្ញុំស្លាប់”។

និយោជិករបស់លោកស្រី Acevedo បានបញ្ជាក់ថា ស្ត្រីដែលស្លាប់គឺត្រូវបានគេចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកាលពីថ្ងៃទី៣០ខែធ្នូហើយនិយាយថា ពួកគេមិនត្រូវបានគេជូនដំណឹងអំពីផលប៉ះពាល់ណាមួយនៅពេលដែលនាងចាក់វ៉ាក់សាំងឬប៉ុន្មានម៉ោងក្រោយមកឡើយ។

បុគ្គលិកសុខាភិបាលរូបនេះគឺជាម្នាក់ក្នុងចំណោមបុគ្គលិក IPO ចំនួន៥៣៨នាក់ដែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech។

ក្រសួងសុខាភិបាលព័រទុយហ្គាល់ក៏ត្រូវបានជូនដំណឹងអំពីរឿងនេះផងដែរ។

ប្រទេសព័រទុយហ្គាល់ដែលមានប្រជាជនត្រឹមតែជាង១០លាននាក់ប៉ុណ្ណោះ បានរាយការណ៍ថាមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៧,១១៨នាក់និងឆ្លងជាង៤២៧,០០០ករណី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម