Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ហួសចិត្តដែលពលរដ្ឋមួយចំនួន បន្តយកសំរាមបោះចោលទៅក្នុងទន្លេ

បានផុស

នៅ

អាជ្ញាធរសង្កាត់ច្បារអំពៅទី ២ បានសម្ដែងការហួសចិត្តនឹងទង្វើរបស់ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមមាត់ទន្លេ ដែលបន្តយកសំរាមបោះចោលទៅក្នុងទឹកទន្លេ បង្កឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព និងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី ខណៈពេលដែលលោកកំពុងដឹកនាំកម្លាំង ចុះទៅប្រមូលសំរាមតាមមាត់ច្រាំងទន្លេបាសាក់ថា លោកហួសចិត្តនឹងសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមមាត់ច្រាំងទន្លេមិនចូលរួមថែរក្សាបរិស្ថានទេ ដោយពួកគាត់នៅបន្តយកសំរាមបោះចូលទៅក្នុងទន្លេ និងច្រាំងទន្លេ។ ក្នុងនោះលោកចៅសង្កាត់ តែងតែជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការយកសំរាមបោះចូលទៅក្នុងទន្លេទៀត ព្រោះធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព អនាម័យ និងបរិស្ថាន។

លោក យ៉ិន វុធ លើកឡើងថា ប្រជាពលរដ្ឋមួយចំនួន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ បើទោះបីរថយន្តដឹកសំរាមបើកទៅប្រមូលដល់មុខផ្ទះពួកគាត់ ក៏ពួកគាត់មិនព្រមយកស្បោងច្រកសំរាមទៅដាក់ក្នុងរថយន្តប្រមូលសំរាមនោះដែរ។ ពួកគាត់មួយចំនួន សុខចិត្តច្រកសំរាមបោះចូលទន្លេទៅវិញ។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកចៅសង្កាត់ស្នើសុំប្រជាពលរដ្ឋ នាំគ្នាចូលរួមថែរក្សាអនាម័យបរិស្ថានក្នុងមូលដ្ឋានឲ្យល្អស្អាត ដើម្បីឲ្យស័ក្ដិសមជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ផង។

នៅថ្ងៃទី ១៨ ខែវិច្ឆិកានេះ មន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅ អាជ្ញាធរសង្កាត់ច្បារអំពៅទី ២ បានសហការជាមួយអង្គការទីក្រុងស្អាត បានរួមគ្នាប្រមូលសំរាមតាមមាត់ច្រាំង និងក្នុងទន្លេ ដែលប្រជាពលរដ្ឋបោះចូលទៅក្នុងទន្លេបាសាក់ ចាប់ពីព្រំប្រទល់កោះនរា រហូតដល់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម