Connect with us

សន្តិសុខសង្គម

ឃុំខ្លួនបុរស២នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជាង៨លានដុល្លារ

បានផុស

នៅ

ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនបុរស២នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធបទល្មើសក្លែងឯកសារលក់ដីខ្យល់រាប់សិបហិចតាយកប្រាក់អស់ជាង៨លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទទី១ដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ ហៃ ច័ន្ទភារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលេខ៦៤០ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានចោទប្រកាន់ពីបទ « ឆបោក និងប្រើប្រាសលិចិតក្លែង » ។
អង្គហេតដែលបណ្ដាលអោយមានការចាប់ឃុំខ្លួនជនជាប់ចោទនេះ គឺឈ្មោះ ហៃ ច័ន្ទភារិទ្ធ កាលពីឆ្នាំ២០១៨ បានទៅទំនាក់ទំនងជាមួយក្រុមហ៊ុន វិនហុិលសុីធី ដើម្បីលក់ដីមួយកន្លែងមានទំហ៊ុំជាង ២០៣ហិចតា មានទីតាំងស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយមានប្លង់បង្ហាញទីតាំងថាស្របច្បាប់ ។ ដោយមានភាពជឿជាក់ក្រុមហ៊ុនក៏បានឯកភាពទិញដោយធ្វើកិច្ចសន្យាទិញលក់ជាមួយឈ្មោះ ហៃ ច័ន្ទភារិទ្ធ ហើយក្រុមហ៊ុនបានប្រគល់ប្រាក់ជាបន្តបន្ទាប់ចំនួន៦លាន៧សែនដុល្លារអោយមកឈ្មោះ ហៃ ច័ន្ទភារិទ្ធ ហើយជននេះបានប្រគល់គំនូសប្លង់បង្ហាញទីតាំង និងលិខិតទិញលក់ផ្ដាច់ថតចំលងអោយមកក្រុមហ៊ុនវិញ ។

ក្រោយមកឈ្មោះ ហៃ ច័ន្ទភារិទ្ធ បានទាមទារអោយក្រុមហ៊ុនបន្ថែមប្រាក់ទៀត ហើយក្រុមហ៊ុនបានចុះទៅពិនិត្យដីដែល​ទិញលក់នោះ ស្រាប់តែឈ្មោះ ហៃ ច័ន្ទភារិទ្ធ បាននាំទៅចង្អុលដីខុសទីតាំង ។ ដោយមានការសង្ស័យក្រុមហ៊ុនបានសាកសួរទៅអាជ្ញាធរមូលដ្ឋានទើបដឹងថា ដីដែលឈ្មោះ ហៃ ច័ន្ទភារិទ្ធ លក់នោះជាដីរដ្ឋមិនអាចប៉ះពាល់បាន ។

ក្រោយមកក្រុមហ៊ុនបានទំនាក់ទំនងទៅឈ្មោះ ហៃ ច័ន្ធភារិទ្ធ ដើម្បីដោះស្រាយគ្នាតែជននេះគេចវេសរហូត ទើបក្រុមហ៊ុនសម្រេចប្ដឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការតាមច្បាប់តែម្ដង ។ ចំណែកជនជាប់ចោទទី២​ឈ្មោះ លឹម មានសុខ ភេទប្រុស ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទ « ឆបោក និងរំលោភលើទំនុកចិត្ត » ។

ចំពោះអង្គហេតុដែលបណ្ដាលអោយមានការចាប់ឃុំខ្លួនជនជាប់ចោទរូបនេះ គឺកាលពីឆ្នាំ២០១៤ ឈ្មោះ លឹម មានសុខ បានទៅទំនាក់ទំនងឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វួចនាន ថាខ្លួនគេអាចប្រមូលទិញឈើ និងរត់ការបង្កើត​រោងចក្រកែច្នៃឈើបាន ។ ដោយមានទំនុកចិត្ត ឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វួចនាន បានប្រគល់សាច់ប្រាក់សុទ្ធជាបន្តបន្ទាប់ចំនួនជាង២លានដុល្លារ អោយមកឈ្មោះ លឹម មានសុខ ដើម្បីធ្វើការ តែរហូតមកដល់ពេលនេះមិនឃើញចេញសាច់ការអ្វីទាំងអស់ ទើបក្រុមហ៊ុនបានហៅឈ្មោះ លឹម មានសុខ អោយមកធ្វើកិច្ចសន្យាប្រគល់ប្រាក់ដើមវិញតែ១លាន៥សែនដុល្លារប៉ុណ្ណោះ ហើយឈ្មោះ លឹម មានសុខ ក៏ឯកភាព ប៉ុន្តែរហូតដល់ពេលនេះមិនប្រគល់លុយ​សោះ ទើបក្រុមហ៊ុនសម្រេចប្ដឹងចាង់ការតាមផ្លូវច្បាប់តែម្ដង ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ហាមមិនឱ្យដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

ជីវិតកម្សាន្ដ៣ នាទីutes មុន

មិននឹកស្មាន! អ្នកស្រុកកោះធំ គាំទ្រគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខ្លាំង ដោយស្នើឱ្យមានវត្តមានកូនលោកទាំង៣ ក្នុងការប្រគំតន្ត្រីក្រោយៗ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទីក្រុងឌូបៃ​រីកដុះដាលឥតឈប់ឈរ​ ប៉ុន្តែ​​នៅ​តែ​​​​​​យឺតជាង​​តម្រូវ​ការ​​ឆ្ងាយ​នៅឡើយ​

ព័ត៌មានជាតិ៩ នាទីutes មុន

ACU អំពាវនាវអ្នកពុំទាន់ប្រកាសទ្រព្យសម្បត្តិ និងបំណុល រួសរាន់ឱ្យទាន់ពេល សល់តែ៤ថ្ងៃប៉ុណ្ណោះ

កីឡា១១ នាទីutes មុន

Hakimi ប្រាប់មូលហេតុឲ្យម្តាយគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ៩ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម