Connect with us

សន្តិសុខសង្គម

​សិស្សសាលាបឋមព្រៃល្វារងរបួសរហូតពិកាភ្នែក ដោយសារការធ្វេសប្រហែសរបស់នាយកសាលា

បានផុស

នៅ

ក្មេងស្រីសិស្សសាលាបឋមសិក្សាព្រៃល្វាម្នាក់ រៀនថ្នាក់ទី៤ ស្ថិតក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរងរបួសខ្វាក់ភ្នែកម្ខាង ព្រោះតែការធ្វេសប្រហែសរបស់នាយកសាលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុវេលាព្រឹកលោកនាយកសាលាបានប្រើក្មេងប្រុសម្នាក់រៀនថ្នាក់ទី៦ ឲ្យកាន់ម៉ូទ័រកាត់ស្មៅ ដើម្បីសម្អាតទីធ្លាសាលារៀនទាំងដែលក្មេងប្រុសនោះគ្មានជំនាញ និងតួនាទីក្នុងសាលានោះទេ ពេលកំពុងកាត់ស្មៅគាប់ជូនក្មេងស្រីឈ្មោះ យ៉ុន លក្ខិណា រៀនថ្នាក់ទី៤ (ខ) ដើរទៅជិតក៏ខ្ទាតដុំថ្មត្រូវភ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ភ្នែករបស់គាត់បានខូចទាំងស្រុង ដោយមិនអាចព្យាបាលបាន។

ក្រោយរបួសត្រូវភ្នែកភ្លាមៗ គឺឪពុកម្តាយក្មេងស្រីដែលមានជីវភាពក្រីក្រផងនោះ ត្រូវបង្ខំចិត្តយកកូនទៅព្យាបាល ដោយមិនបានទទួលថវិកាសម្រាប់សង្គ្រោះពីគណៈគ្រប់គ្រងសាលានោះទេ ទាំងដែលករណីនេះគឺជាការទទួលខុសត្រូវមួយ​ភាគធំរបស់លោកនាយកសាលា។ ហើយអ្វីដែលហួសថ្លែងនោះគឺថា គ្មានកំណត់ហេតុលើករណីនេះទេ គឺនិយាយគ្នាតែពាក្យសម្តីរវាងនាយកសាលា និងឪពុកម្តាយក្មេងស្រីរងគ្រោះប៉ុណ្ណោះ។

លោក មុឹង សុប៊ុនណានាយកសាលាបឋមសិក្សាព្រៃល្វាបានទទួលស្គាល់ថា ពិតជាមានករណីដែលកើតឡើងជាយថាហេតុលើក្មេងស្រីរងគ្រោះខាងលើប្រាកដមែន។

ដោយឡែកលោក អែម អន ប្រធានការិយល័យអប់រំស្រុកព្រៃកប្បាសវិញបានបកស្រាយថា រឿងនេះដោះស្រាយរួចរាល់ហើយដោយឪពុកម្ដាយសិស្សមិនបានប្តឹងទេដោយពួកគាត់ទទួលយកតាមការសម្របសម្រួលពីសំណាក់លោកនាយកសាលា។

ចំណែកលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស់បានឲ្យដឹងថា លោកអត់ទទួលបានព័ត៌មានខាងលើនេះទេ ព្រោះគ្មានពាក្យបណ្តឹងពីអាណាព្យាបាល។ លោកអធិការបញ្ជាក់ថា បើមានពាក្យបណ្តឹងលោកនិងបើកការស្រាវជ្រាវ។

ក្រោយដឹងថា ក្មេងស្រីរងគ្រោះពិកាភ្នែកម្ខាងទាំងស្រុង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការ ស.ស.យ.កស្រុកព្រៃកប្បាសបានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស លោកប្រធានក្រុមប្រឹក្សាឃុំព្រៃល្វា លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ បានទៅចូលរួមសួរសុខទុក្ខ និងបាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ១ លាន ១ សែនរៀល (១, ១០០,០០០) និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារក្មេងស្រីរងគ្រោះ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម