ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន ក្នុងតំបន់អាស៊ី សម្រាប់ប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) បានរៀបចំសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន នៅថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយនាំយកថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់ជាង ១៥០នាក់ មកពីធនាគារកណ្តាល ក្រសួង ក្រុមហ៊ុនឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាច្រើនរូប មកពីជាង ២០ ប្រទេស។ សន្និសីទនេះផ្តល់ជូននូវវេទិកាសាធារណៈ និងឯកជនកម្រិតអាស៊ី ដើម្បីឱ្យស្ថាប័នក្នុងតំបន់ ឈានឆ្ពោះទៅរកប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងការគ្រប់គ្រងហានិភ័យក្នុងយុគសម័យ នៃឌីជីថលនីយកម្មយ៉ាងឆាប់រហ័ស។
ក្នុងនាមជាតំណាងធនាគារជាតិនៃកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង បានថ្លែងក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «ប្រព័ន្ធចែករំលែកឥណទាន ជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយដែលអាចអោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចវិភាគហានិភ័យនិងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលជំរុញអោយទីផ្សារឥណទានដំណើរការកាន់តែមានប្រសិទ្ធភាពនិងថ្លៃដើមទាប។ ធនាគារជាតិនៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មលើប្រកាសស្ដីពីការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសក្នុងឆ្នាំ២០២០សម្រាប់ធុរជនដែលមានអាជីវកម្មនៅបរទេសអាចមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុបរទេស។»
ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃនិន្នាការសំខាន់ៗដែលឈានទៅរកការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេស ភាពបើកចំហនៃពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគទន ភាពច្នៃប្រឌិតក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងបទប្បញ្ញត្តិលើសហិគ្រិនភាព លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានបន្ថែមថា ភូមិសាស្ត្រនយោបាយក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលើការចែករំលែកព័ត៌មានឥណទាន។
លោកជំទាវបណ្ឌិត ក៏បានបន្ថែមថា ការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសនឹងអាចសម្រេចបានដោយមានការសហការចូលរួមពិគ្រោះយោបល់ក្នុងន័យស្ថាបនាសម្រាប់និងមានភាពជាក់លាក់ខ្ពស់ទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។ ដូចនេះការបង្កើតឡើងអោមាននៅ ក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) នឹងដើរតួយ៉ាងសំខាន់សម្រាប់បង្កើតអោយមានកិច្ចសហការរវាងប្រទេសកម្ពុជានិងប្រទេសដ៏ទៃក្នុងតំបន់។
នៅក្នុងអំឡុងសន្និសីទ ថ្នាក់ដឹកនាំ និង អ្នកជំនាញបានគូសបញ្ជាក់ថាការវិវត្តន៍នៃនិន្នាការលើការចែករំលែកទិន្នន័យនិងព័ត៌មានឥណទានឆ្លងប្រទេសគឺជួយជម្រុញគ្នាទៅវិញទៅមកជាពិសេសនៅក្នុងបរិបទនៃការកើនឡើងលើប្រព័ន្ធធនាគារបើកចំហដែលជាកត្តាជំរុញដ៏សំខាន់ដើម្បីជំនះឧបសគ្គនៃការធ្វើប្រតិបត្តការចែករំលែកព័ត៌មានឥណទាន។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានមានប្រសាសន៍ថា៖
«នៅពេលដែលយើងឈានជើងចូលទៅក្នុងទសវត្សរ៍ទីពីរនៃរបាយការណ៍ឥណទាន នៅក្នុងប្រទេសកម្ពុជា ផែនទីបង្ហាញផ្លូវរបស់យើងផ្តោតលើការទាញយកទិន្នន័យជំនួស ដើម្បីឱ្យលទ្ធភាពទទួលបានហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម និងអ្នកខ្ចីឥណទានថ្មី ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានឆ្លងព្រំដែន ដោយសហការជាមួយក្រុមហ៊ុនឥណទានក្នុងតំបន់។»
ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកចូលរួមក្នុងស្រុក ដែលតំណាងឱ្យនិយតករ ក្រុមហ៊ុនឥណទាន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុមកពីតំបន់អាស៊ាន និងតំបន់អាស៊ី រួមមាន៖ ប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងកូរ៉េ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ ពួកគេបានចូលរួមសន្និសីទមួយថ្ងៃកន្លះ និងបន្តដំណើរទេសចរណ៍ទៅកាន់ប្រាសាទអង្គរវត្ត។ សន្និសីទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពី វិស័យហិរញ្ញវត្ថុក្នុងស្រុក ដែលមាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមក្នុងសន្និសីទនេះផងដែរ។
សន្និសីទនេះត្រូវបានគាំទ្រ ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាគមឧស្សាហកម្មព័ត៌មានពាណិជ្ជកម្ម (BIIA) បណ្តាញរាយការណ៍ឥណទានអាស៊ី (ACRN) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អ្នកជំនាញជាន់ខ្ពស់មកពី គណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) បានបង្ហាញ និងចែករំលែកចំណេះដឹង ពីអ្នកជំនាញរបស់ពួកគេ លើនិន្នាការនាពេលខាងមុខ នៅក្នុងឧស្សាហកម្មប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក៖
ផ្នែកទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា
ទូរស័ព្ទ៖ (៨៥៥)២៣ ៩៩០ ១៩៦
អ៊ីម៉ែល៖ [email protected]
ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី
ទូរស័ព្ទ៖ (៨៥៥) ២៣៩៩៩ ០០៦
អ៊ីម៉ែល៖ [email protected]
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល