Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជូនពលករជំនាញ និងកម្មសិក្សាការី ២ ម៉ឺននាក់ ទៅធ្វើការ និងសិក្សានៅជប៉ុន ១០ ខែ

បានផុស

នៅ

កម្ពុជា បញ្ជូន​ពលករ​ជំនាញ និង​កម្មសិក្សាការី​ប្រមាណ ២ ម៉ឺន​នាក់ ទៅ​ធ្វើការ និង​សិក្សា នៅ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២២ ដែល​បាន​ចូលរួម​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ ​និង​សេដ្ឋកិច្ច​ជាតិ កាន់តែ​រីកចម្រើន​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុនហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ វិច្ឆិកា​នេះ​ថា កម្ពុជា ទើប​ចាប់ផ្ដើម​បញ្ជូន​ពលករ​ជំនាញ និង​កម្មសិក្សាការី ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន នា​ខែ​មីនា ឆ្នាំ ២០២២ នេះ​ទេ ដោយសារ​ប្រទេស​ជប៉ុន បាន​បិទ​ព្រំដែន ដែល​បណ្ដាល​មកពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩។

លោក អន ប៊ុនហាក់ បាន​បន្ត​ថា រយៈពេល ១០ ខែ​នេះ យើង​បាន​បញ្ជូន​ពលករ និង​កម្មសិក្សាការី​ទៅ​ប្រទេស​ជប៉ុន ប្រមាណ ២ ម៉ឺន​នាក់។ ក្នុង ១ ខែៗ យើង​អាច​បញ្ជូន​ពលករ និង​កម្មសិក្សាការី​ប្រមាណ​ពី ៣០០០ ទៅ ៤០០០ នាក់ ទៅ​សិក្សា និង​ធ្វើការ​នៅ​ជប៉ុន​បាន​ទៀងទាត់​ឡើងវិញ។

លោក​បាន​បន្ថែម​ទៀត​ថា ក្នុងចំណោម​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ជប៉ុន ភាគច្រើន​ជា​កម្មសិក្សាការី។ ចំណែក​ពលករ​ជំនាញ​មាន​មិន​ច្រើន​ទេ ដោយ​ពួកគេ​ទៅ​ធ្វើការ​លើ​ផ្នែក​វេច​ខ្ចប់ សំណង់ ចំណី​អាហារ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន កសិកម្ម​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ។

លោក​បាន​បន្ថែម​ថា ចំពោះ​នីតិវិធី និង​បែបបទ​សុខាភិបាល​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន មិន​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ទៀត​ទេ ដោយសារ កម្ពុជា ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​មាន​ហានិភ័យ​ទាប​កម្រិត​លេខ ១។ ពោល​គឺ ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ​កូវីដ​តិចតួច ឬ​មិន​មាន​ឆ្លង ហើយក៏​មិន​កំណត់​ប្រភេទ​វ៉ាក់សាំង​ដែរ ទោះ​ពលករ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ស៊ី​ណូ​ហ្វា​ម អា​ស្ត្រា​ហ្សេ​នេ​កា ភី​ហ្វា​យ​ហ្សឺ ក៏​អាច​ចូល​ទៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ដែរ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង ១ លាន ៣ សែន​នាក់ ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ក្នុង​នោះ​នៅ​ថៃ​មាន​ច្រើន​ជាង​គេ រហូត​ដល់​ទៅ ១,២២ លាន​នាក់ , កូរ៉េខាងត្បូង​ជាង ៤៥០០០ នាក់ , ម៉ាឡេស៊ី ២៣០២៧ នាក់ , ជប៉ុន ១១៤៥៣ នាក់ , សិង្ហបុរី ៨២១ នាក់ , ចិន​ហុងកុង ២០២ នាក់ , និង​អារ៉ាប៊ីសាអូឌីត ៤៣ នាក់ ដោយ​ក្នុង ១ ឆ្នាំៗ បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​វិញ​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម