ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អ៊ុយក្រែន ថាបានប្រហារជីវិតអ្នកទោសសង្គ្រាមយ៉ាងឃោរឃៅ
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្របានចោទប្រកាន់អ៊ុយក្រែនថា បានប្រហារជីវិតយ៉ាងព្រៃផ្សៃលើអ្នកទោសសង្គ្រាមរុស្ស៊ីជាង ១០ នាក់ ខណៈទីក្រុងមូស្គូចាត់ទុកថា វាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ដែលបានអូសបន្លាយពេលជិត ៩ ខែមកនេះ ។
ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីការលេចធ្លាយវីដេអូបង្ហាញពីទាហានរុស្ស៊ីដេកលើដីនៅទីក្រុង Makiivka ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីបានចុះចាញ់នឹងកងកម្លាំងប្រដាប់អាវុធដែលមាននិមិត្តសញ្ញាអ៊ុយក្រែននៅលើដៃអាវរបស់ពួកគេ ។
បន្ទាប់មកសំឡេងកាំភ្លើងស្វ័យប្រវត្តិក៏បានបន្លឺឡើង ហើយសាកសពប្រហែល ១២ ត្រូវបានបង្ហាញ ខណៈគេមិនដឹងច្បាស់ថាតើ វីដេអូនោះត្រូវបានគេថតនៅពេលណា ឬអ្នកណាថតវានោះទេ ។
ក្រសួងការពារជាតិបាននិយាយថា “ការសម្លាប់យ៉ាងឃោរឃៅលើទាហានរុស្ស៊ីនេះ មិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមលើកទីមួយទេ ហើយក៏មិនមែនជាឧក្រិដ្ឋកម្មសង្រ្គាមតែមួយមុខដែរ” ។
ជាចុងក្រោយក្រសួងការពារជាតិបញ្ជាក់ថា “នេះគឺជាការអនុវត្តជាទូទៅនៅក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានគាំទ្រយ៉ាងសកម្មដោយរដ្ឋាភិបាលទីក្រុងកៀវ ហើយត្រូវបានព្រងើយកន្តើយពីលោកខាងលិច” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា