Connect with us

ជីវិតកម្សាន្ដ

SNSD ត្រូវជ្រើសរើសជាក្រុមចម្រៀងលេខ ១ សម្រាប់ការវិលមកវិញក្នុងឆ្នាំ ២០២២

បានផុស

នៅ

ចំពេលការត្រលប់មកវិញម្តងនេះក្រុម Girls’ Generation ត្រូវបានជ្រើសរើសជាក្រុមចម្រៀងលេខ ១ ក្នុងឆ្នាំ២០២២ ដោយត្រូវបានបោះឆ្នោតដោយមន្ត្រីជំនាញផ្នែកវិស័យកម្សាន្តចំនួន ២០០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិលមកវិញដើម្បីរំលឹកខួបលើកទី ១៥ នៃការបង្ហាញជាផ្លូវការនៅលើវិស័យ K POP បន្ទាប់ពីបាត់មុខយូរក្រុមចម្រៀង Girls’ Generation នៅតែរក្សាតំណែងជា ‘Queen of K-pop’ ដដែល ដោយទទួលបាន ៦៣ សំឡេងពីមន្ត្រីជំនាញផ្នែកវិស័យកម្សាន្ត និងទទួលបានចំណាត់ថ្នាក់លេខ ១ ដែលជាលទ្ធផលលើសលប់។

ជាមួយនឹងលមិទ្ធផលនេះ ក្រុមចម្រៀង Girls’ Generation បានវ៉ាដាច់ក្រុមBIG BANG ដែលមាន ៣៣ សម្លេង និងBLACKPINK ទទួលបាន ២៦ សម្លេង ក៏ដូចជាតារាចម្រៀង Psy មាន១៦ សម្លេងរួមទាំង IU មាន ៩ សម្លេង និងក្រុមNCT 127, ក្រុមIVE មាន ៦ សម្លេង ជាចុងក្រោយ Zico, KARA មាន ៤ សម្លេង ជាពិសេសក្នុងនោះក៏មានឈ្មោះ Taeyeon ជាមេក្រុម GIRLS’ GENERATION ទទួលបាន ១២ សម្លេងផងដែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលក្រុម Girls’ Generation ទទួលបានភាពជោគជ័យដោយកាលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០០៧ ពួកគេបានគ្រងដំណែងជា ‘Queen of K-pop’ ដោយបន្សល់ទុកដានដ៏មានអត្ថន័យក្នុងអំឡុងពេលសកម្មភាពរបស់ពួកគេ។ នៅចុងឆ្នាំ ២០១៧ ដែលជាខួប \លើកទី ១០ នៃការបង្ហាញខ្លួនរបស់ពួកគេ បានគ្រងដំណែងនេះដដែរថែនទៀតផង៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jennie បង្ហាញអារម្មណ៍រំភើប និងចង់សម្ដែងរឿងថ្មីបន្ថែមទៀតនាពេលអនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម