Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភាពចលាចលក្នុងទីក្រុង Philadelphia បន្ទាប់ពីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅ

បានផុស

នៅ

ប៉ូលិសនិងឆ្មាំជាតិជាច្រើននាក់ទៀតកំពុងត្រូវបានដាក់ពង្រាយនៅទីក្រុង Philadelphia ខណៈអាជ្ញាធរនិយាយថា ពួកគេខ្លាចភាពចលាចលជាបន្តទៀតបន្ទាប់ពីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់។

ក្រុមមន្រ្តីបាននិយាយថា កងកម្លាំងចំនួន៣០នាក់បានរងរបួសក្នុងការប៉ះទង្គិចពេលយប់ជាមួយក្រុមអ្នកតវ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនិយាយថា ក្រុមមន្រ្តីបានបើកការបាញ់ប្រហារទៅលើលោក Walter Wallace អាយុ២៧ឆ្នាំនៅពេលដែលគាត់មិនអើពើនឹងបញ្ជាឲ្យទម្លាក់កាំបិតដែលគាត់កំពុងកាន់។

អភិបាលក្រុងលោក Jim Kenney បានឲ្យដឹងថា វីដេអូនៃការបាញ់ប្រហារកាលពីថ្ងៃចន្ទបានបង្ហាញនូវសំណួរពិបាកៗដែលត្រូវតែឆ្លើយ។

This image has an empty alt attribute; its file name is 7E2MEVRFQRDIPNDNYPP5ZC7R6A-1024x576.jpg

លោកអភិបាលក្រុងមិនបានបញ្ជាក់លម្អិតទេប៉ុន្តែបាននិយាយថា លោកកំពុងទន្ទឹងរង់ចាំដំណោះស្រាយដែលមានល្បឿនលឿននិងមានតម្លាភាពសម្រាប់យុត្តិធម៌ដល់លោក Wallace ក្រុមគ្រួសាររបស់គាត់ មន្ត្រីនិងសម្រាប់ទីក្រុង Philadelphia។

ជាមួយគ្នានេះដែរ ស្នងការប៉ូលិសក្រុង Philadelphia លោកស្រី Danielle Outlaw បាននិយាយថា លោកស្រីបានទៅដល់កន្លែងកើតហេតុហើយបានដឹងអំពីអារម្មណ៍ខឹងសម្បាក្នុងសហគមន៍។

ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះកំពុងធ្វើឡើង។

ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទីក្រុង Philadelphia កាលពីដើមឆ្នាំនេះបន្ទាប់ពីប៉ូលិសបានសម្លាប់លោក George Floyd ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota។ វីដេអូបង្ហាញពីប៉ូលិសស្បែកសលោក Derek Chauvin លុតជង្គង់លើកញ្ចឹងក Floyd ខណៈគាត់និយាយម្តងហើយម្តងទៀតថា គាត់មិនអាចដកដង្ហើមបានទេ។

មរណភាពរបស់ Floyd បានបង្កឲ្យមានបាតុកម្មនៅជុំវិញពិភពលោកប្រឆាំងនឹងការរើសអើងជាតិសាសន៍និងភាពសាហាវព្រៃផ្សៃរបស់ប៉ូលិស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម