ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ខ្លួនអាចដណ្តើមយកតំបន់ Crimea នៅខែក្រោយ
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Vladimir Gavrilov បាននិយាយថា ទីក្រុងកៀវ អាចដណ្តើមយកតំបន់ Crimea របស់រុស្ស៊ី នៅត្រឹមចុងឆ្នាំនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកា លោក Gavrilov និយាយថា ព្រឹត្តិការណ៍ភ្លាមៗនិងមិននឹកស្មានដល់ឬគេហៅថា “ព្រឹត្តិការណ៍ក្ងានខ្មៅ” អាចនឹងនាំមកនូវជ័យជម្នះ។
លោកនិយាយថា “ខ្ញុំគិតថា រុស្ស៊ី អាចជួបប្រទះព្រឹត្តិការណ៍ក្ងានខ្មៅនៅក្នុងប្រទេសរបស់ពួកគេ នៅខាងក្នុងប្រទេសរុស្ស៊ី ហើយនេះអាចរួមចំណែកដល់ភាពជោគជ័យរបស់យើង ជាមួយនឹងតំបន់ Crimea។ លោកបន្ថែមថា ក៏មានជម្រើសយោធាមួយផងដែរបូករួមជាមួយនឹងការបញ្ចូលគ្នានៃកងកម្លាំង ធនធាន និងអ្វីផ្សេងទៀត។
លោក Gavrilov បន្តថា “ឧទាហរណ៍ យើងអាចឈានជើងចូល Crimea នៅត្រឹមចុងខែធ្នូ។ អាចទៅរួច”។
នៅពេលត្រូវបានសួរថាតើព្រឹត្តិការណ៍ “ក្ងានខ្មៅ” ប្រភេទណា អាចកើតឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ លោក Gavrilov បានផ្តល់យោបល់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចបាត់ខ្លួន ដោយសារហេតុផលមួយចំនួនដូចជា បញ្ហារាងកាយ និងនយោបាយ ឬថា សាធារណជនរុស្ស៊ីអាចមិនសប្បាយចិត្ត ជាមួយនឹងស្ថានភាពនៅសមរភូមិ។
គួរបញ្ជាក់ថា តំបន់ Crimea បានផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ហើយបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ី ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងកៀវ។
កាលពីខែកក្កដា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយថា ការបដិសេធរបស់អ៊ុយក្រែន ឬរដ្ឋណាតូ ដើម្បីចាត់ទុក Crimea ជាផ្នែកមួយនៃប្រទេសរុស្ស៊ី នឹងត្រូវបានចាត់ទុកថាជាការគំរាមកំហែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ធ្វើទស្សនកិច្ចលើកដំបូងនៅទីក្រុងកៀវ, លោក Sunak ប្រកាសកញ្ចប់ជំនួយ ៦០លានដុល្លារ ឲ្យអ៊ុយក្រែន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់